ខេត្តកំពត: សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកអង្គរជ័យស្តីពីករណី បុគ្គលិកធនាគារស្ថាបនាចំនួន០១នាក់សាខាស្រុកអង្គរជ័យមានវិជ្ជមានជំងឺកូវីដ១៩។ សូមបងប្អូនអនុវត្តវិធានការសុខាភិបាល ៣កុំ ! ៣ការពារ ! ។
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលស្រុកអង្គរជ័យមានកិត្តយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនក្នុងស្រុក អង្គរជ័យឱ្យបានជ្រាបថា៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ មានបុគ្គលិក០១រូបនៃធនាគារ ស្ថាបនា សាខាស្រុក អង្គរជ័យ មានវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះ អួង វណ្ណៈ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិគក ឃុំក្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ ដូចនេះដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សូមលោកមេឃុំ គ្រប់ឃុំ បងប្អូនប្រជាពលរដ្ឋ សាធារណជន និងបុគ្គលិករួមការងារ និងអតិថិជនដែលបានចេញចូលទៅទទួលសេវា នៅ ធនាគារ ស្ថាបនា សាខាស្រុកអង្គរជ័យ ហើយបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយលោក អួង វណ្ណៈ បុគ្គលិក ធនាគារ ស្ថាបនា សាខាស្រុកអង្គរជ័យ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ សូមធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ករណីមានការសង្ស័យសូមប្រញាប់រួសរាន់អញ្ជើញមក ពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៤៨៣ ៣៥៨ រដ្ឋបាលស្រុកអង្គរជ័យ សង្ឃឹមថា លោក លោកស្រី និងសាធារណជនទាំងអស់ចូលរួមសហការអនុវត្តដើម្បីសុខភាពក្រុមគ្រួសារយើង សង្គមជាតិយើង និងប្រទេសជាតិយើង៕
ដោយ, សិលា