លោក មុឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ធ្វើពិធីប្រគល់ផ្ទះមួយខ្នងមានទំហំ៤មx៥មធ្វើអំពីឆ្អឹងដែកប្រក់សង្ក័សីក្រាលការ៉ូបាត ជូនលោកតា អេង ពេជ(ពិការជើង និងថ្លង់)

ចែករំលែក៖

ព្រៃវែង៖ នៅថ្ងៃទី២៧ខែមីនាឆ្នាំ២០១៦ លោក មុឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) រួមនិងសាខាខេត្តព្រៃវែង បានធ្វើពិធីប្រគល់ផ្ទះមួយខ្នងមានទំហំ៤មx៥មធ្វើអំពីឆ្អឹងដែកប្រក់សង្ក័សីក្រាលការ៉ូបាត ជូនលោកតា អេង ពេជ(ពិការជើង និងថ្លង់) និងលោកយាយ ជា យ៉ាន(ពិការភ្នែក)រស់នៅភូមិផ្លូវរលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង និងរួមមានទាំងអំណោយមួយចំនួនដូចជា
១.ថវិកា ៥០០,០០០៛
២.មុង,ក្នើយ,ភួយ,ក្រមា,សារ៉ុង,ក្រណាត់ស ២ដុំ​ ៣.កន្ទេលពូក ១ឈុត​ ៤.ធុងទឹក,កាតូទឹក ២សំរាប់
៥.អង្ករ ៥០គីឡូ៦.អំបិល,ស្ករស,ប៊ីចេង ១គីឡូ៧.ទឹកត្រី ១យួ
៨.ទឹកសុីអុីវ ១យួ៩.ត្រីខ ១យួ
១០.ចាន,វែក,ស្លាព្រា,សម ១ឈុត
និងចែកជូនយាយតាចំនួន២០នាក់ដោយក្នុង១នាក់ទទួលបាន សារ៉ុង ១, ក្រមា ១និងថវិកា១០,០០០៛៕សុខ​ ខេមរា

image image image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print