អាជ្ញាធរ​សុខាភិបាល​ថៃ​ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ​ថ្ងៃ​នេះ​ ត្រឹម​តែជាង​ ១ម៉ឺន​ប្រាំ​ពីរ​ពាន់​នាក់,​ ខណៈ​អ្នកជំងឺស្លាប់ ២៤២នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពី​ពីរាយការណ៍ប្រចាំថ្ងៃរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧,៤៩១ករណីបន្ថែមទៀត ខណៈ​អ្នកជំងឺចំនួន ២៤២នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,០៩៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៩៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២២,១៣៤នាក់ផ្សេងទៀត ក្រោយជាសះស្បើយ​ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា ប្រទេសថៃ​ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១,០៦៦,៧៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩,៥៦២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨៦១,៩៨៩នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print