ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១នេះ សូមជម្រាបជូនសាធារណៈជន មេត្តាជ្រាបថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះល្បាតក្នុងមូលដ្ឋាន បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ គ្រាន់តែឃើញ កម្លាំងចុះល្បាត ក៏បាននាំគ្នារត់ចោលម៉ូតូ ដោយមិនដឹងមូលហេតុ បន្សល់ទុកម៉ូតូចំនួន០២គ្រឿង។
រដ្ឋបាលខណ្ឌ បន្តថា បច្ចុប្បន្នម៉ូតូចំនួន០២គ្រឿងនេះកំពុងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ មានទីតាំង នៅអគារលេខ… ផ្លូវ ឧកញ៉ាស៊ូស្រ៊ុន កែងផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្នុងករណី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ម៉ូតូ បានហើញការផ្សព្វផ្សាយ នេះសូមមក ទទួលម៉ូតូត្រឡប់ទៅវិញ ដោយភ្ជាប់មកជាមួយឯកសារ ម៉ូតូមកជាមួយផង ។សូមអរគុណ ។
សូមជម្រាបថា ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងារដូចខាងក្រោម៖
១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា៖ មហាវិថីព្រះមុនីវង្ស ,មហាវិថីព្រះនរោត្តម ,មហាវិថីព្រះសីហនុ ,មហាវិថីព្រះស៊ីសុវត្ថិ ,មហាវិថីព្រះសុរាម្រិត ,ផ្លូវលេខ៩០០ ,៩៣ ,១០៦ ,១០៨ ,១៣៦ ,១៤៤ ,១៤៨ ,១៣ ,១៩ ,៧០ ,៤៧ ។
ក្រោយប្រតិបត្តិការបញ្ចប់ជាលទ្ធផល មានដូចខាងក្រោម៖
– ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០៣គ្រឿង។
– ឃាត់ម៉ូតូរ៉ឺម៉កដឹកអីវ៉ាន់ចំនួន ០១គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង យកមករក្សាទុកសាលាខណ្ឌដូនពេញ។
– អនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យ ឃាត់ម៉ូតូបានចំនួន ០១គ្រឿង។
– ផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ៕ដោយ៖សហការី