នគរបាល​ខេត្ត​បាត់ដំបង​ បញ្ជូនខ្លួន​ស្រ្តី​ម្នាក់​ ​ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​ទៅតុលាការ​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃអង្គារ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ទទួល​ផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចជំនាញ​ បានធ្វេីការបង្រ្កាបនិងឃាត់ខ្លួនស្រ្តីម្នាក់​ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន​ រួចកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។

យោង​តាម​របាយការណ៍​ដដែល​ បានបន្ថែមទៀតថា​ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១៦ និង៣០នាទីរសៀល​ ត្រង់ចំណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចុះប្រតិបត្តិការ បង្រ្កាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់។

 

ស្រ្តី​ជនសង្ស័យ​ខាងលេីនេះ​ឈ្មោះ ខាត់ ជឿន ភេទស្រី អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ដោយឡែក​វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖​

– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៣ ថង់ សង្ស័យមានសារធាតុ ញៀន។

– ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនលក់ចំនួន ០១។

– ស្លាបព្រាសម្រាប់រំលែកគ្រឿងញៀនលក់ចំនួន ០១។

– ថង់សម្រាប់ច្រកគ្រឿងញៀនលក់មួយចំនួន១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដេីម្បីចាត់តាមនីតិវិធីច្បាប់៕ដោយ​៖អារុណ​រះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print