ភ្នំពេញ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានឃាតកសម្លាប់ច្រកចូលបាវហើយចាក់សោទុកចោលក្នុងបន្ទប់ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួចហើយឃាតកក៏គេចខ្លួនបាត់ទៅ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល
កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី២ ក្នុងភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ រស់នៅក្នុងបន្ទប់ជួលជាមួយម្តាយជាន់ទី១ ក្នុងភូមិសង្កាត់កេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ស្ត្រីជាម្តាយជនរងគ្រោះបានមកស្នាក់នៅកន្លែងកេីតហេតុអស់រយៈពេល២ឆ្នាំមកហេីយ ហេីយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។
នៅថ្ងៃកេីតហេតុក្មេងប្រុសរងគ្រោះបាននៅបន្ទប់ជួលតែម្នាក់ឯងដោយម្តាយនិងបងស្រីទៅធ្វេីការអស់។
ប្រភពព័ត៌មានពីម្តាយក្មេងរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់កំពុងធ្វេីការស្រាប់តែម្ចាស់ផ្ទះជួលបានខលប្រាប់ថាកូនប្រុសរបស់គាត់ត្រូវជនមិនស្គាល់មុខសម្លាប់ច្រកបាវទុកក្នុងបន្ទប់ផ្សេងនៅជាន់ទី២ ភ្លាមនោះរូបគាត់ក៏សុំអ្នកគ្រប់គ្រងចេញពីកន្លែងធ្វេីការសំដៅមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អេីលតែម្តង។ ក្រោយពីដឹងថាកូនរបស់គាត់ស្លាប់ហេីយគាត់បានទៅពិនិត្យក្នុងបន្ទប់ជួលឃេីញថាបាត់បង់ខ្សែកប្លាទីនមួយខ្សែ កូនជ្រូកសន្សំលុយមួយ ទូរស័ព្ទម៉ាកOppo មួយគ្រឿងផងដែរ។
ជំុវិញករណីខាងលេីនេះផងដែរកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងការសង្ស័យយកទៅសួរនាំ។
ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ឱ្យស្ត្រីជាម្តាយដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ