ក្រុមហ៊ុម KOFI ដែលមានទីតាំង ស្ថិតនៅលើមហាវិថីម៉ៅសេទុង មានបុគ្គលិកនៅទីតាំងខាងលើរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta !

ចែករំលែក៖

ភ្នំពេញ, នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, បានបញ្ជាក់ឲ្យដឹងថា, មានករណីពាក់ព័ន្ធមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅ ក្រុមហ៊ុម KOFI ដែលមានទីតាំង ស្ថិតនៅលើមហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មូលហេតុ៖ មានបុគ្គលិកនៅទីតាំងខាងលើរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta

អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, លទ្ធផលតេស្តរហ័សលលើកទី១៖ រកឃើញវិជ្ជមានកូវីដ១៩ចំនួន ០១នាក់
នៅបន្តរង់ចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩បំប្លែងថ្មី។

អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,, សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print