លោកស្រីវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាននាំយកថវិការបស់សម្តេចតេជោ ទៅប្រគេន និងប្រគល់ជូនលោកតា លោកយាយ ចំនួន ១១នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ចែករំលែក៖

ខេត្តប៉ៃលិន: នៅថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគេន និងប្រគល់ជូនលោកតា លោកយាយ ចំនួន ១១នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង ប៉ៃលិន និងឧត្តរមានជ័យ ដែលទទួលបានថវិកាក្នុង ០១អង្គ ឬ ០១នាក់ ចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

សូមបញ្ជាក់ថា, ស្ថានភាពជំងឺ កូវីដ១៩ នៅ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១៖
– អ្នកឆ្លងថ្មី ចំនួន ៤១១ នាក់
-ជាសះស្បើយ ចំនួន ៣០៦ នាក់
-អ្នកស្លាប់ ចំនួន ១៧ នាក់ ! នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃនេះ។ ដោយឡែក
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៨,៧៤%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦៦,២១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
សូមរំលឹកផងដែរ បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ចំនួន ១៥៣៤ នាក់ (ស្ត្រី ៧៦៤នាក់)។ នេះបើយោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print