អ្នករត់ម៉ូតូឌុបម្នាក់ត្រូវរថយន្តកុងតឺន័របុកអូសជាច្រើនម៉ែត្រ , បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម័

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ជាអ្នក់រត់ម៉ូតូឌុបបានបែកក្បាលស្លាប់ចោលប្រពន្ធនិងកូនឲ្យកំព្រា​ ខណះជិះម៉ូតូទៅទិញផ្លែឈើត្រូវរថយន្តកុងតឺន័របើកមកបុកអូសជាច្រើនម៉ែត្រ​ កាលពីវេលា​ម៉ោង​ ៩និង​១០នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០២១​ នៅជិតភោជនីយដ្ឋាន​ បឹង​ឈូក​ ផ្លូវថៃហ្គឺរ ស្ថិត​ក្នុងសង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​ ។

​ សមត្ថកិច្ចបានបញ្ជាក់ថា, សពជនងគ្រោះ​ឈ្មោះ​ មាន​ បាន​ ភេទប្រុស​ អាយុ​៤៣ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូ​ឌុប​ ស្នាក់នៅ​ ភូមិ​ម្លប់​ឬស្សី​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ ជិះ​ម៉ូតូ​ម៉ាក​ ហុង​ដា​ឌ្រីម​ សេរី​ឆ្នាំ​ ២០១៧​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1V -1362 ជាមធ្យោបាយ​ធ្វើ​ដំណើរ​ ។ ចំណែក​រថយន្ត​បង្ករ​ម៉ាក​ នីសាន់​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A- 6868 បេីក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ បានរត់គេចខ្លួន ។

​ យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ ,មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ម្នាក់​ដែល​ជា​ជន​រងគ្រោះ​ បានជិះ​ម៉ូតូ​ម៉ាក​ ហុង​ដា​ឌ្រីម​សេរី​ឆ្នាំ​២០១៧​ ពណ៌ខ្មៅ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ថៃហ្គ័រ​ ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ លុះ​មកដល់​ចំនុច​កេីត​ហេតុ​ ក៍ស្រាប់​តែ​មាន​រថយន្ត​សណ្តោង​កុងតឺន័រ​មួយគ្រឿង​ ម៉ាក​ នីសាន់​ ពណ៌​បៃតង​ បានបេីក​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ថៃហ្គឺរក្នុង​ទិសដៅ​ ពី​ត្បូង​ទៅ​ជើង​ បញ្ច្រាស​ទិស​គ្នា​ ហេីយ​ពេល​នោះ​ មិន​ដឹង​យ៉ាង​មិច​ ក៍ស្រាប់​តែ​រថយន្ត​ បាន​រេចង្កូត​ចូល​គន្លង​ផ្លូវ​ម្ខាងទៀត​ ជា​ផ្លូវ​របស់​ខាង​ម៉ូតូ​ ហេីយ​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​ ទាំង​កំរោល​ បណ្តាល​ឲ្យ​ខ្ទាត​បុរស​ជា​អ្នក​ជិះ​ម៉ូតូ​ បោក​ក្បាល​ហូរឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាល​ផ្លូវ​ ។ ចំណែកតថយន្ត​វិញ​បានអោយ​ម៉ូតូ​ប្រហែល​២០០ម៉ែត្រ​ ហើយ​រថយន្ត​បង្ក​រនៅ​តែ​បន្ត​បេីក​រត់​ទៅ​មុខ​ប្រហែល​ជិត​៤គីឡូម៉ែត្រ​ ដល់​ចំនុច​ផ្លូវ​កោង​ ក៏ត្រូវ​បាន​ កម្លាំង​ប្រជាការ​ពារ​សង្កាត់​ព្រែក​ថ្មី​ ដេញ​ឃាត់​រថយន្ដ​បាន​ ។ ចំណែកអ្នក​បេីក​បរ​ បានបេីក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។

​ មួយសន្ទុះក្រោយ​មក​ ក៏មាន​សាច់ញាតិ​របស់​ជនរងគ្រោះ​ បាន​មក​ដល់​កន្លែង​កេីតហេតុ​ ហេីយ​រៀប​រាប់​ យំ​បោកខ្លួនអោប​សព​ទាំង​អារម្មណ៍​ក្ដុកក្ដួល​សោក​ស្ដាយ​ និង​បាន​និយាយ​ថា​ ជន​រងគ្រោះ​ បានចេញ​ពី​រត់​ម៉ូតូ​ឌុប​ ហើយ​ក៏ឆ្លៀតចូល​ទិញ​ផ្លែ​ឈើ​ ផ្ញើ​អ្នក​ផ្ទះ​ហូប​ តែ​មិន​ទាន់​ដល់​ផ្ទះ​ ផង​ ក៏ជួប​គ្រោះ​ថ្នាក់​ចរាចរាចរណ៍ស្លាប់តែម្ដង។

ក្រោយ​ពេល​កេីតហេតុ​ សមត្ថកិច្ច​ជំនាញ​ ចុះ​ទៅ​កន្លែង​កេីតហេតុ​ ព្រម​ទាំង​ធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯផ្ទះ​ក្រុង​តាខ្មៅ​ ។ ចំណែករថយន្ត​និង​ម៉ូតូ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ធ្វើ​ការ​វាស់​វែង​ យក​ទៅ​រក្សា​ទុក​នៅ​ ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print