តំណាងអភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខបងប្អូនគណ:អាជីវករ និងអាជីវករ ផ្សារបឹងកុក ក្រុងកំពង់ចាម ដើម្បីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងវិធានរដ្ឋបាល ! 

ចែករំលែក៖

ខេត្តកំពង់ចាម, ប្រភពពី៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា, នាព្រឹក ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំអនុវត្តច្បាប់ខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនគណ:អាជីវករ និងអាជីវករ ផ្សារបឹងកុក ក្រុងកំពង់ចាម ដើម្បីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងវិធានរដ្ឋបាល ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងសុខភាពល្អ ជូនប្រជាពលរដ្ឋ ដោយក្នុងបរិបទកូវីដ -១៩នេះ សម្តេចតេជោ បានបញ្ជាទិញ វ៉ាក់សាំង ពីបណ្តាប្រទេស នានា ក្នុងសកលលោក ដើម្បីចាក់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ តាំងពីដូសទី១ និងដូសទី២ រហូតដល់ដូសជំរុញទី៣ទៀត ផង ខណៈ ប្រទេសមួយចំនួនមិនទាន់មានវ៉ាក់សាំងដូសទី១ ចាក់ឲ្យប្រជាជនគេបាន គ្រប់គ្រាន់ផង ។

លោក ខ្លូត ចិន្តា បានក្រើនរំលឹក ដល់គណ:អាជីវករ និងអាជីវករផ្សារបឹងកុក ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ទោះបីជា បានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយក្កី ក៏នៅតែបន្តការអនុវត្តវិធានការ សុខាភិបាល តាម រយៈការកាត់បន្ថយ ការជួបជុំគ្នា ជាពិសេស ត្រូវពាក់ម៉ាស់ និងលាងសម្អាតដៃឲ្យបានជាប់ ជាប្រចាំ ជាមួយនឹងអាល់កុល ឬសាប៊ូ បូករួមទាំងការហូបចុក ប្រកបដោយអនាម័យផងដែរ ។

ជាមួយគ្នានោះ លោក អភិបាលរងខេត្ត ក៏បានសំណូមពរ ដល់គណ:អាជីវករ និងអាជីវករ ផ្សារបឹងកុក ទាំងអស់ ឲ្យបន្តការអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា រដ្ឋបាលខេត្តកំពង់ចាមក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺ -១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺដ៏កាចសាហាវ នេះ ក្នុងមូលដ្ឋាន យើងទាំង អស់គ្នា៕

 

...

ដោយ, អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print