មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនមនុស្សចាស់ និងកុមារ នៅទីតាំងមណ្ឌលស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង÷ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនមនុស្សចាស់ និងកុមារ នៅទីតាំងមណ្ឌលស្រុកសង្កែ ក្នុងភូមិសាស្រ្ត ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្រុមប្រតិបត្តិការចាក់វ៉ាក់សាំងយោធភូមិភាគទី៥ ដឹកនាំដោយ លោកឧត្តម សេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ ដោយមានការចូលរួមពី ស្ថាប័ន កងកម្លាំង អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់បន្ថែម ដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ទូទាំងយោធភូមិភាគទី៥ ត្រូវយកចិត្តទុកដាក់ឱ្យបានល្អ ក្នុងកិច្ចសហការជាមួយ បណ្ដាស្ថាប័ន កងកម្លាំង អាជ្ញាធរដែនដី ឱ្យមានភាពរលូន ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នាពេលនេះ។

លោកមេបញ្ជាការ បានមានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនមនុស្សចាស់ និងកុមារពេលនេះ គឺជាការផ្តល់ជូនពីសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានផ្ដាំផ្ញើឱ្យយោធិនគ្រប់រូបត្រូវយកចិត្តទុកដាក់គោរពវិន័យ សណ្ដាប់ធ្នាប់ ដើម្បីលើកកម្ពស់កិត្យានុភាព នៃកងយោធពលខេមរភូមិន្ទហើយត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ និងបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីមេរោគដ៏កាចសាហាវកូវីដ-១៩។

ជាចុងក្រោយ លោកមេបញ្ជាការបានចូលរួមឧបត្ថម្ភ មី ចំនួន ១០កេស, ទឹកសុទ្ធ ចំនួន ៣០យួរ, ម៉ាស់មួយកេសធំ ចំនួន ២០០០ម៉ាស់ និងអាល់កុល ចំនួន មួយកាន (៣០លីត្រ) ជូនដល់កម្លាំងកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងក្នុងទីនោះផងដែរ៕ ដោយ ស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print