រដ្ឋបាលខេត្តកំពង់ធំដាក់ឲ្យដំណើរការឡើងវិញផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ, នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការដាក់ឲ្យដំណើរការឡើងវិញផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សម្រេច:
ប្រការ១..ត្រូវដាក់ផ្សារចំនួន ០៣ ក្នុងក្រុងស្ទឹងសែន ដែលត្រូវបានផ្អាកជាបណ្តោះអាសន្នដើម្បីគ្រប់គ្រងការរីក រាលដាលជំងឺកូវីដ១៩ ឲ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖
១. ផ្សារកំពង់ធំ ក្នុងភូមិទី៥ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន
២, ផ្សារស្ទឹងសែន ក្នុងភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន
៣. ផ្សារក្បាលថ្នល់ ក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន

ប្រការ២..បទបញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តកំពង់ធំ ដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។

ប្រការ៣..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលនៃ គណៈអភិបាលក្រុងស្ទឹងសែន ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះឲ្យ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print