ខេត្តព្រះសីហនុ : សាកសពស្ត្រី ជនជាតិចិនម្នាក់ ត្រូវគេប្រទះឃើញ ស្លាប់អណ្តែតទឹក ទើរនៅឆ្នេរសមុទ្រ អូរឈើទាល (អតីតបន្ទាយប៉ូលីសជើងទឹក) ដោយមិនដឹងមូលហេតុ។
ហេតុការណ៍ ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ ម៉ោង ១០ និង០០នាទី ព្រឹក ថ្ងៃ ទី ១ ខែកញ្ញា ឆ្នាំ២០ ២១ ស្ថិតក្នុង ក្រុមទី១៧ ភូមិ ៤ សង្កាត់ លេខ ៤ ក្រុង /ខេត្ត ព្រះសីហនុ ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យមើល។ នៅកន្លែងកើតហេតុ គេឃើញសាកសពស្ត្រីរងគ្រោះ បានដេកស្លាប់លើឆ្នេរខ្សាច់ផ្ញារពោះ ឡើងលើក្បែរមាត់ទឹក។ សពស្លៀក ខោខ្លី ពណ៌ខ្មៅ និងពាក់អាវយឺតដៃ ខ្លីពណ៌ស មិនមានពាក់ស្បែក ជើង។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ XIE QIYING ភេទស្រី ជនជាតិ ចិន អាយុ ២១ ឆ្នាំ កាន់ លិខិត ឆ្លងដែន លេខ ៖ EG 2190261 មាន សុពលភាព ដល់ ថ្ងៃ ទី ០៧ – ០៥ – ២០២៩ ស្នាក់នៅ សណ្ឋាគារ «ឆាង ឆឹង» បន្ទប់ លេខ ៩០៧ ជាន់ ទី ៩ ។ ភ្លាមៗនេះ សមត្ថកិច្ចមិនទាន់ដឹង ពីមូលហេតុពាក់ព័ន្ធ និងការស្លាប់របស់ជនរងគ្រោះ នៅឡើយទេ។ ករណីនេះ កម្លាំងសមត្ថកិច្ច កំពុងសហការណ៍ ជាមួយសមត្ថកិច្ចមូលដ្ឋាន ធ្វើការស្រាវ ជ្រាវ។ បច្ចុប្បន្ន សាក សព កំពុងរង់ចាំ មន្រ្តី ជំនាញ ធ្វើ កោសល្យវិច័យ នៅកន្លែងដដែល៕ ដោយ វិន សុន