បុរសម្នាក់ផឹកស៊ីនៅរោងចម្ការដីស្នងការរងខេត្តប៉ៃលិនជិតភ្នំទឹកធ្លាក់ចេញមកវិញត្រូវគេលបវាយចំក្បាលហើយធ្លាក់ពីលើស្ពាន-លូ ក្រោយមកបណ្តាលឲ្យស្លាប់

ចែករំលែក៖

ប៉ៃលិនៈ បុរស​វ័យ ៥៥​ឆ្នាំ​ម្នាក់​ខណៈ​ចេញពី​ផឹកស៊ី ត្រូវ​ជន​ម្នាក់​វាយ​ក្បាល​ពីក្រោយ​ធ្ង​ន់ធ្ងរបណ្តាលឲ្យធ្លាក់ស្ពាន-លូ រងរបួសធ្ងន់ក្រោយមកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ១០និង១០​នាទី​យប់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅចំណុចក្រោមស្ពានលូដីចម្ការរបស់លោក សោម ប៉ិ​ម ស្នងការរង​នគរបាល​ខេត្ត​ប៉ៃលិន ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

បើតាមអ្នកភូមិនៅជិតនោះបានឲ្យដឹងថា÷​ជនរងគ្រោះ​មានឈ្មោះ ពៅ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រងរបួស​យ៉ាងដំណំ​ត្រង់​ក្បាល​ខាងក្រោយ​។

ក្រោយ​អំពើ​ឃាតកម្ម ភ្លាមៗ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញាអ្នក​ពាក់ព័ន្ធ​ម្នាក់ ហើយ​នាំខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​។​

អ្នកស្រី សំ អឿន ត្រូវជា​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​÷ មុនពេល​កើតហេតុ ស្នងការរងខេត្តប៉ៃលិនម្នាក់ លោក សោម ប៉ិ​ម បាន​ទូរស័ព្ទ​ហៅ​ប្តី​របស់គាត់​ទៅ​ផឹកស៊ី​ជាមួយ​នៅ​ចម្ការ​របស់គាត់ ដែល​នៅក្បែរ​គ្នា ការប្រមូលផ្តុំ​គ្នា​ផឹកស៊ី​នេះ បាន​បន្ត​ជួបជុំ​រហូតដល់​វេលា​ម៉ោង​ប្រមាណ ១០​យប់ ទើប​លោកស្នងការ​ទូរ​ស័ព្ទ​ប្រាប់​គាត់(ជាប្រពន្ធ)​ថា​ ឲ្យមកទទួលប្តីផង ព្រោះ​គាត់​ហាក់​បីមិនសូវស្រួលខ្លួន លឺដូច្នេះ អ្នកស្រី​មានអារម្មណ៍តក់ស្លុតជាខ្លាំង ហើយ​បាន​រូតរះ ដើម្បី​ទៅ​ទទួល​ប្តី​ដែល​ទើប​ទទួលដំណឹង​ថា​មាន​បញ្ហា​សុខ​ភាពមិន​អំណោយផល លុះ​ដើរ​ផង រត់​ផង​ជិត​ដល់​ដីចម្ការ​ទីកន្លែង​ផឹកស៊ី​នោះ គាត់​បានលឺ​សំឡេង​ប្តី​របស់គាត់​ស្រែ​កដ​ង្ហៅ​រក​គេឯង​ឲ្យ​ជួយ ប៉ុន្តែ​ពេល​គាត់​ទៅដល់​មុខ​ដីចម្កា​របស់លោក​ស្នងកា​រ​រង​បានឃើញ​ប្តី​គាត់​ដេក​ដួល​ធន់ធ្ងរនៅក្នុងថ្លុកឈាមលើស្ពានថ្មស្លាប់បាត់ទៅហើយ ។

​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​ខាងលើ បាន​ទ​ទួ​ច​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ប្តី​របស់គាត់​ផង ខណ​:​លោកស្នងការ​រងនគរបាល​ខេត្ត​ប៉ៃលិន ទូរស័ព្ទ ហៅ​ទៅ​ផឹកស៊ី​ទាំង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ទុកឱ្យ​គាត់​រស់នៅ​ស្ថិ​តក្នុង​ភាព​មេម៉ាយ​រស់នៅ​ជាមួយនឹង​កូនៗ​ចំនួន ០៤​នាក់​ក្នុង​បន្ទុកគ្រួសារ​៕​

...

ដោយ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print