រដ្ឋបាលខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៣១នាក់ ជាសះស្បើយចំនួន ៤៦នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣១នាក់ ស្រី ១៥នាក់ ដូចមានរាយនាមខាងក្រោម៖

រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ ចំនួន ៤៦នាក់ ស្រី ២៤នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញដោយត្រូវធ្វើ ចត្តាឡីស័កបន្តរយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនេះ ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកូវីដចំនួន ០១នាក់ បានទទួលមរណភាពគិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣.៤៨០នាក់ ស្រី ១.៩៣៥នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២.៩២៦នាក់ ស្រី ១.៦៤២នាក់ ស្លាប់ចំនួន ១១៤នាក់ ស្រី ៦២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៤០នាក់ ស្រី ២៣១នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print