ភ្នំពេញ, ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់ឱ្យ បានជ្រាបថា កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២២ នៅសាលាគោល នយោបាយសាធារណៈលីក្វាន់យូ (Lee Kuan Yew School of Public Policy) នៃប្រទេសសិង្ហបុរី បាន ចាប់ផ្ដើមបើកឱ្យមានការដាក់ពាក្យសម្រាប់មន្ត្រីរាជការក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា។ អាហារូបករណ៍នេះ ផ្តល់ជូននូវ៖ ថ្លៃសិក្សាមួយចប់កម្មវិធី ថ្លៃសំបុត្រយន្តហោះទៅ-មក ថ្លៃស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ។ មុខជំនាញសិក្សានៅក្នុងកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ រួមមាន៖
១- ផ្នែករដ្ឋបាលសាធារណៈ (Master of Public Administration) សិក្សារយៈពេល ១ឆ្នាំ
២- ផ្នែកគោលនយោបាយសាធារណៈ (Master of Public Pollcy) សិក្សារយៈពេល ២ឆ្នាំ
អាស្រ័យហេតុនេះ សូមមន្ត្រីរាជការនៃក្រសួងបរិស្ថាន ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យ ស្នើសុំអាហារូបករណ៍ខាងលើនេះ សូមផ្ញើប្រវត្តិរូបសង្ខេបមក លោក អ៊ុយ ឈីហ្គោប៊ី (លេខទូរសព្ទ ០១៧ ៩៩៩ ៦៤៤ ឬអ៊ីម៉ែល [email protected])។ កាលបរិច្ឆេទផុតកំណត់ការទទួលប្រវត្តិរូបសង្ខេប នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕
ដោយ, សុខ ខេមរា