ក្រុមតាលីបង់សន្យាផ្តល់តំណែងដល់ស្ត្រីក្នុងរដ្ឋាភិបាលថ្មី

ចែករំលែក៖

អ្នកនាំពាក្យក្រុមតាលីបង់ Zabihullah Mujahid បានឱ្យដឹងថា ក្នុងពេលអនាគតរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាននឹងមានតំណែងសម្រាប់ស្ត្រី។ កាលពីថ្ងៃទី ៧ខែកញ្ញាក្រុមតាលីបង់បានប្រកាសពីសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុន្តែមិនមានស្ត្រី កាន់តំណែងជារដ្ឋមន្ត្រីនោះឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ Zabihullah Mujahid កាលពីថ្ងៃទី៨ខែកញ្ញា បានបញ្ជាក់ថា «នេះគ្រាន់តែជារដ្ឋាភិបាលបណ្តោះអាសន្នប៉ុណ្ណោះ ។ យើងនឹងមានច្បាប់និយាយពីស្ត្រីតាមច្បាប់ Sharia ។ នេះជាជំហានដំបូង ហើយយើងនឹងផ្តល់តំណែងដល់ស្ត្រី ដែលជាផ្នែកមួយនៃរដ្ឋាភិបាលក្នុងដំណាក់កាលទីពីរ»។
នៅថ្ងៃទី៨ខែសីហាពលរដ្ឋនៅទីក្រុងកាប៊ុលនាំគ្នាធ្វើបាតុកម្មនៅតំបន់ Dashte Barchi ភាគខាងលិចទីក្រុងកាប៊ុល ដោយទាមទារធានាដល់ការចូលរួមរបស់ស្ត្រីក្នុងការដឹកនាំប្រទេស។ ជាមួយគ្នានេះ ស្ត្រីជាច្រើនក៏បានជួបជុំគ្នានៅ Kunduz ដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាលបណ្តោះអាសន្នក្នុងប្រទេសនេះ។
អង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ(UN Women) នៅថ្ងៃទី៨ខែកញ្ញា បានបង្ហាញការខកចិត្តយ៉ាងខ្លាំងពីសមាសភាពរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន ដោយមិនមានតំណែងណាមួយសម្រាប់ស្ត្រី ។ អង្គការ UN Women បានលើកឡើងថា បានទទួលព័ត៌មានជាច្រើនស្តីពីការហាមប្រាមស្ត្រីចាកចេញពីផ្ទះ។
មេដឹកនាំក្រុមតាលីបង់ លោក Hibatullah Akhundzada កន្លងមកបានឱ្យដឹងថា អាហ្វហ្គានីស្ថាននឹងគ្រប់គ្រងទៅតាមច្បាប់ Sharia ។ ទន្ទឹមនឹងនោះមេដឹកនាំតាលីបង់បញ្ជាក់ថា សិទ្ធិមនុស្សនិងក្រុមជនជាតិភាគតិចទទួលបានការការពារតាមច្បាប់អ៊ិស្លាម ៕ដោយ៖ធី រីណា

ស្ត្រីជនជាតិអាហ្វហ្គានីស្ថានមួយក្រុមធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុង Herat កាលពីថ្ងៃទី ២ ខែកញ្ញា។ រូបថត៖ AFP

...

អនុប្រធានតាលីបង់លោក Mullah Abdul Ghani Baradar (កណ្តាល) និងមេដឹកនាំដទៃទៀតនៃកម្លាំងនេះកំពុងស្ថិតនៅទីក្រុងកាប៊ុលដើម្បីរៀបចំរដ្ឋាភិបាលថ្មី។ រូបថត៖ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print