ចំនួនអ្នកស្លាប់ដោយកូវីដ ១៩ ថៃនឹងបើកទ្វារទេសចរណ៍ឡើងវិញតាមដំណាក់កាល

ចែករំលែក៖

ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃទី១០ខែកញ្ញាថា នៅទូទាំងប្រទេសរកឃើញករណីវិជ្ជមានកូវីដ ចំនយន14.403 នាក់ និងស្លាប់តែ ១៨៩នាក់ប៉ុណ្ណោះ ក្នុងរយៈពេល២៤ម៉ោង ។ ករណីស្លាប់បានថយចុះក្រោម២០០នាក់ ដោយកាលពីចុងខែសីហាមានអ្នកស្លាប់ជាង ៣០០នាក់ក្នុងមួយថ្ងៃ។
ក្រសួងសុខាភិបាលថៃ បានស្នើកាត់បន្ថយការរិតត្បិត ទប់ស្កាត់ការឆ្លងកូវីដ ១៩ នៅក្នុងតំបន់មួយចំនួន ក្នុងនោះអនុញ្ញាតឲ្យមណ្ឌលចាសជរាទទួលអ្នកពលរដ្ឋមានអាយច្រើនចូលទៅថែទាំងសុខាភិបាល។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃកាលពីថ្ងៃទី ៩ខែកញ្ញាបានប្រកាសថា រាជធានីបាងកកនឹងខេត្តចំនួន៤ផ្សេងទៀតគឺ Chonburi, Phetchaburi, Prachuap Khiri Khan និង Chiang Mai និងបើកទ្វារស្វាគមន៍អ្នកទេសចរចាប់ពីថ្ងៃទី១ខែតុលាខាងមុខ សម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana ដំណាក់កាលទីពីរនៃការបើកទ្វារប្រទេស ក្រោយការទទួលបានជោគជ័យ ក្រោយការបើកទ្វារទេសចរណ៍ដំណាក់កាលទីមួយនៅ តំបន់ Phuket, Phang Nga, Krabi និង Surat Thani ក្នុងរយៈពេល ២ខែកន្លងមក។
តាមគម្រោងការបើកទ្វារដំណាក់កាលទីបី នឹងចា់បផ្តើមឡើងនៅពាក់កណ្តាលខែតុលា ទៅលើខេត្តចំនួន២១ ។ ការបើកទ្វារទេសចរណ៍ដំណាក់កាលទី៤ នឹងចាប់ផ្តើមឡើងនៅខែមករាឆ្នាំ២០២២ដើម្បីទាកទាញទេសចរណ៍ ដំណើរការសេដ្ឋកិច្ចជាតិល្អប្រសើរឡើងវិញ៕ដោយ៖ធី រីណា

បុគ្គលិកពេទ្យដឹកអ្នកជំងឺដែលបានស្លាប់ដោយសារជំងឺកូវីដ -១៩ ទៅកាន់មន្ទីពេទ្យនៅខេត្តផាតធុមថានីប្រទេសថៃ។ (រូបថត៖ AFP/VNA)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print