លោក Wang Qishan បានឲ្យដឹងថា ទីក្រុងប៉េកាំងបានផ្តល់អាទិភាពនៅក្នុងការចែកចាយវ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ។ ការសម្រេចខាងលើរបស់ចិន ក្រោយប្រទេសនៅក្នុងតំបន់បានខិតខំពន្លឿនការចាក់វ៉ាក់សាំង ជូនពលរដ្ឋ។
សារព័ត៌មាន SCMP បានផ្សាយថា អនុប្រធានាធិបតីចិន លោក Wang Qishan បានលើកឡើងថា ទីក្រុងប៉េកាំងបានផ្តល់អាទិភាព ក្នុងការចែកចាយវ៉ាក់សាំង ដល់បណ្តាប្រទេសតំបន់អាស៊ាន ដើម្បីចាក់ជូនពលរដ្ឋឲ្យបានច្រើនបំផុត។
មានប្រសាសន៍នៅក្នុងពិធីតាំងពិព័រណ៍ចិន អាស៊ាន ធ្វើឡើងនៅទីក្រុង Nanning ប្រទេសចិន នាថ្ងៃទី ១០ខែកញ្ញា ថា«ចិននឹងផ្តល់វ៉ាក់សាំងដល់ប្រទេសអាស៊ាន ដើម្បីបំពេញតម្រូវការសុខាភិបាលក្នុងតំបន់នេះជាបន្ទាន់ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការណ៍ស្រាវជ្រាវ និងផលិតវ៉ាក់សាំង ។
ការសន្យារបស់ចិន ក្នុងពេលដែលបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន កំពុងតែខិតខំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ដែលបានកើនឡើងតាំងពីខែមេសា ជាមួយនឹងវីរុសបំប្លែងថ្មីដែលតា ធ្វើឲ្យបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន បង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ។
ឥណ្ឌូនេស៊ី គឺជាប្រទេសដែលទទួលបានវ៉ាក់សាំងពីចិនច្រើនជាងគេនៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសង្ឃឹមថា នៅក្នុងរយៈពេល ៥០លានដូសក្នុងពេលមួយខែៗ ។ ក្នុងពេលជាមួយគ្នានេះដែរហ្វីលីពីន បានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន៩០% នៃចំនួនពលរដ្ឋ នៅក្នុងឆ្នាំ ២០២២ គឺខ្ពស់ជាង៧០% ដែលបានកំណត់នាពេលកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសបំប្លែងថ្មីដែលតា។
លោក Wang Qishan បានបញ្ជាក់ថាមកទល់ពេលនេះចិនបានផ្តល់ជូនវ៉ាក់សាំង ២០០លានដូសដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន៕ ដោយ÷ ធី រីណា
អនុប្រធានាធិបតីចិនវ៉ាងឈីសាន។ រូបថត៖ BLOOMBERG
រូបភាពដែលថតនៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០២០៖ វ៉ាក់សាំង Covid-19 មួយដបនៅលើផ្ទៃខាងក្រោយទង់ជាតិចិន។ REUTERS – ដាដូរូវីក