ខេត្តបាត់ដំបង, លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើញអ្នកកើតជំងឺ Covid-19 ក្នងសហគមន៍ ចំនួន០៨នាក់ ស្រី០៣នាក់ និងពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យពេជ្រចិន្តា មានវិជ្ជមានជំងឺកូវីត ចំនួន០៦នាក់ ៖
១.ឈ្មោះ ស្មាន គឹមលាយ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
២.ឈ្មោះ សែម ឌីយ៉ា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
៣.ឈ្មោះ ស្មៀន លុយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
៤.ឈ្មោះ ស្នាន ចក់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
៥.ឈ្មោះ ជួង រី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
៦.ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
៧.ឈ្មោះ រី យ៉ា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ។
៨.ឈ្មោះ សេន សែន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
លោកអភិបាលស្រុកបន្តថា, សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលមានការប៉ះពាល់ដោយផ្ទាល់ជាមួយពួកគាត់ខាងលើ សូមមកធ្វើតេស្តរកជំងឺCovid-19 នៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕
ដោយ, សិលា