ចិនបិទទីក្រុងដែលមានពលរដ្ឋ៤,៥លាននាក់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

ចិនបានបិទទីក្រុង Xiamen ខេត្ត Fujian ដែលមានពលរដ្ឋប្រមាណ ៤,៥លាននាក់រស់នៅ ស្ថិតនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសចិន។ ពលរដ្ឋនៅក្នុងទីក្រុង Xiamen ត្រូវបានហាមប្រាមមិនឲ្យចាកចេញពីផ្ទះចាប់ពីយប់ថ្ងៃទី១៣ ខែកញ្ញា លើកលែងតែករណីចាំបាច់មួយចំនួន។
តំបន់ប្រជុំជនទាំងអស់ត្រូវបិទទាំងអស់ ទាំងទីតាំងកម្សាន្ត រោងភាពយន្ត ក្លិបហាត់ប្រាណ …ត្រូវផ្អាកទាំងស្រុង ។ ចាប់ពីថ្ងៃទី១៤ខែកញ្ញា សាលារៀនមតេ្តយ្យ បឋម និងអនុវិទ្យាល័យ ក្នុងទីក្រុង Xiamen ត្រូវបិទទ្វារទាំងស្រុង ដោយបង្រៀនសិស្សតាមប្រព័ន្ធអនឡាញវិញ។
តំបន់ជាច្រើននៅក្នុងទីក្រុង Ha Mon បានចាប់ផ្តើមធ្វើតេស្ត ទៅលើពលរដ្ឋ និងមន្ត្រីគ្រប់ជាន់ថ្នាក់។ អភិបាលរងទីក្រុង Xiamen លោក Liao Huasheng បានលើកឡើងថា តាមគម្រោង ពលរដ្ឋទាំងអស់នៅក្នុងទីក្រុងនឹងត្រូវធ្វើតេស្តទាំងអស់ ។
សកម្មភាពខាងលើរបស់ចិនគឺក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីដែលតា ទាំងនោះបានបង្ហាញឱ្យឃើញថា ការខិតខំខាងលើបានបង្ហញឱ្យឃើញថា ជាការប្តេជ្ញាទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចិន។
ក្នុងពេលជាមួយគ្នានេះដែរ ការផ្ទុះកូវីដ-១៩ថ្មីនៅក្នុងខេត្ត Xiamen គឺកើតចេញពីមនុស្សប្រុសម្នាក់ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ ក្រោយវិលត្រឡប់មកពីក្រៅប្រទេស។ មកទល់ពេលនេះមានមនុស្ស ១០៣នាក់បានឆ្លងកូវីដ-១៩ ក្នុងទីក្រុងចំនួន៣ស្ថិតនៅក្នុងខេត្ត Fujian ៕ដោយ៖ធី រីណា

...

ផ្លូវបិទមួយក្នុងទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិនកាលពីថ្ងៃទី ១៣ ខែកញ្ញា។ រូបថត៖ Chen Xiaorong ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print