វាយប្រហារមន្ទីរឃុំឃាំងរំដោះអ្នកទោស៣០០នាក់ទាំងយប់នៅនីហ្សេរីយ៉ា

ចែករំលែក៖

ទាហានមួយរូបនិងប៉ូលិសមួយរូប របស់ប្រទេសនីហ្សេរីយ៉ាបានស្លាប់ ក្រោយពីខ្មាន់កាំភ្លើងវាយប្រហារទៅលើមន្ទីរឃុំឃាំង ក្នុងតំបន់ Bang Kogi ដោះលែងអ្នកទោសទាំងអស់នៅទីនោះដែលមានប្រមាណជា៣០០នាក់ទាំងកណ្តាលយប់ ។
ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធបានវាយប្រហារចូលមន្ទីរឃុំឃាំង Kabba ក្នុងរដ្ឋ Kogi មានចម្ងាយពីរដ្ឋធាំនី អាប៊ូចា ប្រមាណ ២៧០ គីឡូម៉ែត្រ នៅភាគខាងត្បូង ។ ក្រោយការបំផ្ទុះកម្ទេចរបង ក៏បានបើកការវាយប្រហារបណ្តាលឲ្យប៉ូលិសម្នាក់និងទាហានម្នាក់ស្លាប់។ ការវាយប្រហារនោះបានរំដោះអ្នកទោស២៦៦នាក់ ក្នុងចំណោមអ្នកទោសទាំងអស់២៩៤នាក់ ។
មន្ត្រីរដ្ឋាភិបាលនីហ្សេរីយ៉ា ក៏បានលើកឡើងថា ជនដៃដល់ដែលបានវាយប្រហារមិនទាន់បញ្ជាក់ថាជាក្រុមណានៅឡើយទេ ។ នេះជាករណីវាយប្រហារលើកទីពីរហើយនៅមន្ទីរឃុំឃាំងក្នុងប្រទេសនីហ្សេរីយ៉ាក្នុងឆ្នាំ២០២១នេះ។ កាលពីខែមេសា ខ្មាន់កាំភ្លើងក៏បានដោះលែងអ្នកទោស១៨០០នាក់ ស្ថិតនៅក្នុងមន្ទីរឃុំឃាំង Owerri ។
កម្លាំងប៉ូលិសបានទម្លាក់កំហុស ទៅលើក្រុមផ្តាច់ខ្លួន។ Biafra (IPOB) ដែលបានវាយប្រហារមានបំណងចង់ផ្តាច់ខ្លួនឯករាជ្យតំបន់ Biafra ។
នីហ្សេរីយ៉ា គឺជាតំបន់ដែលតែងតែ ប្រឈមនិឹងការវាយប្រហារជាបន្តបន្ទាប់ ភាគច្រើនបង្កឡើងដោយក្រុមអ៊ិស្លាម ដែលកំពុងតែឈរជើងនៅតំបន់ភាគឦសាននៃប្រទេសនេះ ។ ក្រុមជ្រុលនិយមតែងតែទៅចាប់ខ្លួនស្ត្រី និងកុមារ ធ្វើជាចំណាប់ខ្មាំងទាមទារប្រាក់លោះជាច្រើន៕ធី រីណា

...

វាយប្រហារគុកនៅពេលយប់រំដោះអ្នកទោសជិត ៣០០ នាក់រូបទី ១
ទាហាននីហ្សេរីយ៉ានិងទីតាំងពន្ធនាគារ Kabba (រូបភាព) ។ រូបថត៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print