លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យដឹកនាំមន្ត្រីចុះពិនិត្យ ការកាយប្រឡាយមេថ្មី អមលើមហាវិថីវិមាន ឈ្នះ ឈ្នះ 

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌ ចុះពិនិត្យការ កាយប្រឡាយមេថ្មី អមលើមហាវិថីវិមាន ឈ្នះ ឈ្នះ។ ខណៈកម្ពុជារងអាកាសធាតុសម្ពាធទាប នៅរាជធានីភ្នំពេញមានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ ធ្វើឱ្យទឹកស្ទះតាមបណ្តាលូ និងប្រឡាយហូរមិនទាន់នៅតំបន់មួយចំនួន រងការលិចលង់ផងដែរ។

ការស្តារប្រឡាយមេនេះក្នុងសង្កាត់សំរោងក្រោម ដើម្បីរំដោះទឹក ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ សង្កាត់ ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ឆ្ពោះទៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ។ ក្នុងនោះដែរលោកអភិបាលខណ្ឌពោធិ៍សែន បានអំពាវនាវឲ្យបងប្អូនទាំងអស់មេត្តាជួយថែរក្សាមេប្រឡាយទឹកនេះទាំងអស់គ្នា កុំនាំគ្នាបោះសំរាមចូល ឬក៏លុបប្រឡាយតទៅទៀត ព្រោះវានាំឲ្យលិចទាំងអស់គ្នា៕ ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print