ក្រុម Chelsea កំពុងកំណត់អត្តសញ្ញាណអ្នកគាំទ្រដែលមានបំណងរំលោភបំពានសាសនាទៅលើ John McGinn

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានថ្កោលទោសការរំលោភបំពានសាសនាដែលសំដៅលើខ្សែបម្រើ John McGinn របស់ក្រុម Aston Villa ក្នុងអំឡុងពេលការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃសៅរ៍នៅឯកីឡដ្ឋាន Stamford Bridge ជាមួយក្រុមតោខៀវ Chelsea ហើយបាននិយាយថា ពួកគេនឹងចាត់វិធានការយ៉ាងខ្លាំងបំផុតប្រឆាំងនឹងអ្នកគាំទ្រដែលពាក់ព័ន្ធ។

ក្លិបដែលមានមូលដ្ឋាននៅខាងលិចទីក្រុងឡុងបាននិយាយថា ពួកគេបានដឹងអំពីវីដេអូមួយដែលកំពុងបែកធ្លាយនៅលើបណ្តាញសង្គមដែលអ្នកគាំទ្រម្នាក់អាចត្រូវបានគេប្រើភាសាជេរប្រមាថមកលើកីឡាករអន្តរជាតិស្កុតឡេន John McGinn នៅពេលដែលគាត់កំពុងឈរនៅមុខអ្នកគាំទ្រក្រុម Chelsea ។

ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “ក្លិបបាល់ទាត់តោខៀវ Chelsea រកឃើញនូវអាកប្បកិរិយារើសអើងគ្រប់ទម្រង់ដែលមិនអាចទទួលយកបាន ហើយយើងថ្កោលទោសភាសាដែលបានប្រើ។ ក្លិបកំពុងធ្វើការកំណត់អត្តសញ្ញាណបុគ្គលដែលជាប់ពាក់ព័ន្ធហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះពួកគេ”។

ក្រុម Aston Villa បានកោតសរសើរក្រុមតោខៀវ Chelsea ដែលបានចាត់វិធានការរហ័ស និងសម្រេចចិត្តដោយបើកការស៊ើបអង្កេតលើហេតុការណ៍នេះ។ ក្លិប Aston Villa បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបទាំងពីរមានការអត់ឱនចំពោះការរើសអើងក្នុងទម្រង់ណាមួយនៅពេលដែលវាកើតឡើងនៅក្នុងស្តាតរបស់យើង” ។

គួររំលឹកថា ក្រុមតោខៀវ Chelsea បានឈ្នះ ៣-០ ទៅលើក្រុម Aston Villa ដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ដោយមាន១០ពិន្ទុស្មើជាមួយក្រុម Manchester United និងក្រុមលេខ៣ Liverpool ៕ (រូបភាព ៖ Reuters) ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print