Francine Niyonsaba បង្កើតឯតទគ្គកម្មពិភពលោករត់ចម្ងាយ២.០០០ម៉ែត្រថ្មីនៅទីក្រុង Zagreb

ចែករំលែក៖

កីឡាការិនីអត្តពលិក Francine Niyonsaba របស់ប្រទេសប៊ូរុនឌីបានបង្កើតឯតទគ្គកម្មពិភពលោកថ្មីក្នុងការរត់ចម្ងាយ២.០០០ម៉ែត្រនៅឯកម្មវិធី Continental Tour Gold នៅទីក្រុង Zagreb ប្រទេសក្រូអាត។

ពេលវេលារបស់នាងប្រើ៥នាទី២១.៥៦វិនាទីគឺពីរវិនាទីលឿនជាងកំណត់ត្រាដែលកំណត់ដោយកីឡាការិនី Genzebe Dibaba កាលពីឆ្នាំ២០១៧ Niyonsaba ដែលជាម្ចាស់មេដាយប្រាក់អូឡាំពិកពិភពលោកនិងអូឡាំពិកចម្ងាយជាង ៨០០ម៉ែត្រស្ថិតក្នុងចំណោមអត្តពលិកមួយចំនួនដែលត្រូវបានហាមឃាត់មិនឱ្យប្រកួតប្រជែងចន្លោះពី៤០០ម៉ែត្រទៅ១៥០០ម៉ែត្រដោយសារតែកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់តាមធម្មជាតិ។

កីឡាការិនីវ័យ២៨ឆ្នាំរូបនេះនិយាយថា នាងបានបន្តការប្រកួតប្រជែងដើម្បី“បំផុសគំនិតអ្នកដទៃ” ខណៈដែល Niyonsaba គឺជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកជាច្រើនដែលត្រូវបានបង្ខំឱ្យផ្លាស់ប្តូរព្រឹត្តិការណ៍ដោយសេចក្តីសម្រេចឆ្នាំ២០១៩ ដោយគណៈកម្មាធិការកីឡាអត្តពលកម្មពិភពលោកនាងបានយកឈ្នះលើការរត់ចម្ងាយឆ្ងាយ។

ការប្រណាំងឯតទគ្គកម្មពិភពលោករបស់នាងដែលបានបំបែកឯតទគ្គកម្មកំណត់ដោយ Sonia O’Sullivan របស់អៀរឡង់ក្នុងឆ្នាំ ១៩៩៤ បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីបានយកឈ្នះលើការរត់ចម្ងាយ,០០០ម៉ែត្រក្នុងព្រឹត្តិការណ៍ Diamond League Meeting ក្នុងទីក្រុងហ្ស៊ូរិច។

នៅឯកីឡាអូឡាំពិកតូក្យូកីឡាការិនី Niyonsaba បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុងចម្ងាយ១០.០០០ម៉ែត្រ ប៉ុន្តែត្រូវបានគេដកសិទ្ធិរបស់នាងដោយសារការរត់រំលោភលើផ្លូវប្រកួត ក្រោយមកនៅរដូវក្តៅនាងបានក្លាយជាស្ត្រីដែលមានល្បឿនលឿនបំផុតទី៥ ដោយប្រើពេលវេលាជាង៣.០០០ម៉ែត្រ។

រយៈចម្ងាយ២០០០ម៉ែត្រមិនដែលត្រូវបានគេប្រារព្ធឡើងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ឬការប្រកួតជើងឯកពិភពលោកទេ ប៉ុន្តែជារឿយៗត្រូវបានគេបង្ហាញនៅឯព្រឹត្តិការណ៍ប្រកួតក្នុងប្រទេសផ្សេងៗ ជាមួយគ្នានេះកីឡាករ Hicham El Guerrouj របស់ម៉ារ៉ុកបានបង្កើតឯតទគ្គកម្មពិភពលោកផ្នែកបុរសនៅឆ្នាំ១៩៩៩ ផងដែរ ៕ (រូបភាព ៖ BBC Sport)ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print