មកធ្វើចត្តាឡីស័កចង់ចាប់រំលោភក្មេងស្រីត្រូវកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្ត 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ត្រូវកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនទៅសាលាដំបូង បន្ទាប់ពីស្រវឹងស្រាថ្នាំបានប្រព្រឹត្តអំពើល្មើស(ប្រទូស្តកេរ្តិ៍ខ្មាស) ទៅលើក្មេងស្រីម្នាក់អាយុ១១ឆ្នាំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកអូរជ្រៅឃាត់ខ្លួន ឈ្មោះ សុខ វង្ស ភេទប្រុសអាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកន្តៀង ខេត្តពោធិ៍សាត់ ជាពលករមកពីប្រទេសថៃ ស្នាក់នៅធ្វើចត្តាឡីស័កមណ្ឌលនៅវិទ្យាល័យកូប ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ។

លោក ឡាយ គឹមលួន នាយការិយាល័យ នរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការនរបាលខេត្តបន្ទាយមានជ័យ សិទ្ធ ឡោះ និងដោយមានការសម្របសម្រួលពីលោក កើត សុណ្ណារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកបញ្ជាក់ថាៈនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ជននេះពាក់ព័ន្ធករណីប្រទូស្រ្តកេរ្តិ៍ខ្មាសទៅលើក្មេងស្រីអាយុ១១ឆ្នាំ នៅមណ្ឌលចត្តាឡីស័កបន្ទប់ដេកជាមួយគ្នា ត្រូវឃាត់ខ្លួន តាមបណ្តឹងបងស្រីក្មេងស្រីរងគ្រោះ ដែលបានភ្ញាក់ទាន់ឃើញពីសកម្មភាពរបស់ជនសង្ស័យបានប្រព្រឹត្តទៅលើប្អូនស្រីរបស់ខ្លួន ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនប្រឆាំងការជួញដូរនិងការពារអនីតិជន បានឲ្យដឹងថា៖ ជនសង្ស័យ មកពីប្រទេសថៃតាមច្រកអូរបីជាន់ មកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យកូប នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ស្នាក់នៅអគារបន្ទប់លេខ០៦ ដែលមានមនុស្សប្រុស ស្រីចំនួន២៥នាក់ រូបគេរួមទាំងក្មេងស្រីរងគ្រោះ និងបងស្រីរបស់គេដេកទល់ក្បាលគ្នា ។ នៅមុនពេលកើតហេតុល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រូបគេនិងអ្នកស្នាក់នៅអគារជាមួយគ្នាចំនួន០៨នាក់ (មិនស្គាល់ឈ្មោះ) បានផឹកស្រាថ្នាំដែលឲ្យគេទិញមកឲ្យទម្លាក់ទុកនៅរបងសាលា ដោយផឹកផងរាំលេងផង អស់ស្រាចំនួន០៦ដបទឹកសុទ្ធ រហូតដល់ម៉ោង១០យប់ទើបបែកទៅដេករៀងៗខ្លួន ។ នៅវេលាម៉ោង០៣ទៀបភ្លឺក៏បានយកដៃលូករាវលើខ្លួនប្រាណក្មេងស្រីនោះរយៈពេលប្រហែល០១ម៉ោងខណៈដែលក្មេងស្រីនោះដេកលក់ដោយពុំដឹងខ្លួន  ស្រាប់តែពេលនោះក៏ត្រូវបងស្រីនាងភ្ញាក់ទាន់ស្រែកឡូឡានឹងប្តឹងគ្រូពេទ្យ និងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ ផ្អែកតាមបណ្តឹងរបស់បងស្រីក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ។ នគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការ​ពារ​អនីតិជន បានកសាងសំណុំរឿងបញ្ជូនជនទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយដែរ៕ ដោយ:វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print