ខ្សែបម្រើ Leon Goretzka នឹងនៅតែជាកីឡាកររបស់ក្រុម Bayern Munich ដោយបានបន្តកុងត្រាជាមួយក្រុម Bavarians រហូតដល់ឆ្នាំ២០២៦ ។
ក្លិប Real Madrid ត្រូវបានគេយល់ថា កំពុងពិចារណាលើវិធីសាស្រ្តមួយសម្រាប់ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដោយសារកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយគាត់នឹងអាចពិភាក្សាជាមួយក្លិបផ្សេងទៀត។ ប៉ុន្តែ Goretzka ឥឡូវនេះកំពុងកំណត់គោលដៅជោគជ័យបន្ថែមទៀតក្រោមការដឹកនាំរបស់ Julian Nagelsmann នៅក្លិប Bayern Munich។
ខ្សែបម្រើ Leon Goretzka បាននិយាយថា “ខ្ញុំបានឈ្នះគ្រប់យ៉ាងដើម្បីឈ្នះជាមួយ Bayern Munich ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែយើងចង់និយាយឡើងវិញអំពីជ័យជំនះ និងជោគជ័យទាំងនេះ។ នោះគឺជាអ្វីដែលខ្ញុំចង់ផ្តោតលើប៉ុន្មានឆ្នាំខាងមុខនេះ ដែលយើងមិនត្រឹមតែជាអ្នកជំនាញនៅទីនេះទេ ប៉ុន្តែជាគ្រួសារ នោះគឺជាការធានាមួយនៃភាពជោគជ័យ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលអាចបន្តកុងត្រាដល់ឆ្នាំ២០២៦”។
ក៏ដូចជាកីឡាករ Goretkza ដែរ ក្រុម Real Madrid នៅតែសម្លឹងមើលកីឡាករមួយចំនួនទៀតសម្រាប់ទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។ បញ្ជីឈ្មោះកីឡាករដែលក្លិបនេះមានបំណងចង់នាំយកមានដូចជា កីឡាករ Erling Haaland, Paul Pogba, Kylian Mbappe, Paulo Dybala និង Lorenzo Insigne ។ ប៉ុន្តែដោយសារកីឡាករទាំងនេះបន្តពិភាក្សាជាមួយក្លិបបច្ចុប្បន្នរបស់ពួកគេ គោលដៅរបស់ Real Madrid កាន់តែពិបាក។
រឿងនេះគឺដូចគ្នានឹងករណីរបស់ Mbappe ដែលកំពុងត្រូវបានក្លិប Paris Saint -Germain ដណ្តើមយកប៉ុន្តែ Real Madrid ដែលបានដេញថ្លៃ២០០លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះនៅពេលចុងក្រោយនៃរដូវកាលដោះដូរកីឡាកររដូវក្តៅនៅតែសង្ឃឹមថា នឹងទទួលបានកីឡាករដែលពួកគេចង់បានដដែល ៕
(រូបភាព ៖ MARCA) ដោយ៖ភារៈ