បេីកទ្វារហៅម្តាយហូបបាយស្រាប់តែឃេីញគាត់ចង-ក ស្លាប់បាត់ទៅហើយ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែចង-ក សម្លាប់ខ្លួនក្នុងបន្ទប់ខ្លួនដោយមិនដឹងអំពីមូលហេតុបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង២០នាទីរសៀល​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចផ្ទះលេខ455ផ្លូវបេតុងភូមិថ្មគោល១​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះហុង សុខខឿន ភេទស្រីអាយុ៤១ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ តាមសម្ដីរបស់ឈ្មោះ វ៉ា សុគន្ធធារី ភេទស្រីអាយុ៣៧ឆ្នាំត្រូវជាបងថ្លៃសពបានឲ្យដឹងថាជនរងគ្រោះមិនស្រួលខ្លួនហើយក៏មិនបានទៅធ្វើការដែរ នៅពេលវេលាកេីតហេតុ កូនស្រីរបស់គាត់ឈ្មោះ ស្រីនូ អាយុ៩ឆ្នាំបានទៅបើកទ្វារហៅជនរងគ្រោះមកហូបបានស្រាប់តែឃើញជនរងគ្រោះចង-ក ស្លាប់បាត់ទៅហើយ​ទេីបបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។

បច្ចុប្បន្ន សពជនរងគ្រោះរង់ចាំក្រុមគ្រូពេទ្យយកសំណាក​ និងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print