រថយន្ដក្នុងល្បឿនលឿនពេកបណ្ដាលអោយក្រឡាប់ធ្លាក់ថ្នល់ ស្លាប់ខ្លួនឯងភា្លមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នគរបាលម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបើកបររថយន្ដក្នុងល្បឿនលឿនពេកបណ្ដាលឲ្យធ្លាក់ថ្នល់ក្រឡាប់ជាច្រើនត្រឡប់និងស្លាប់ខ្លួនឯងនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមម៉ារីឆ្លាម ពណ៍ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2H 2056 បើកធ្លាក់ថ្នល់​ លឺសំលេងប្រាវ ធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏នាំគ្នាមកមើលឃើញរថយន្ដនិងអ្នកបើកបររថយន្ដម្នាក់ទទួលរងគ្រោះដោយខ្លួនឯង មានឈាមហូរត្រង់ក្បាលនិងត្រចៀក ដោយសាររថយន្ដបោកខ្ទប់ជាច្រើនត្រឡប់ហើយបានបាត់បង់ជីវិតតែម្ដង ​។

តាមប្រភពបន្ថែមថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះម៉ៅ ឆេង ​ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសានគរ ​​ ឃុំសានគរ ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ មានមុខរបរជា ប៉ូលិសប៉ុស្ដិ៍ឃុំសានគរ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ជូនសាកសពជនរងគ្រោះអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

image

image1571

image

image

image

ដោយ៖ ប៊ុន រិទ្ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print