ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ចោមចៅទី៣ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័ក្រចិត្តសម្តេចតេជោ (TYDA) ប្រឆាំងជំងឺកូវីដ១៩ បានចុះយកសំណាកអាជីវករលក់ដូរ នៅផ្សារឯករាជ្យ២ស្ថិតនៅភូមិព្រៃព្រីងខាងជេីង២ ជាលេីកទី៤សរុបចំនួន ៧០នាក់.លទ្ធផលអវិជ្ជមានទាំងអស់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៥៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ៖សុខាសែនជ័យ