ក្រុមហ៊ុនផលិតនាវាមុជទឹកបារាំង ទាមទារឱ្យអូស្ត្រាលីសងសំណងដែលលុបកិច្ចព្រមព្រៀងនាវាមុជទឹកជាប្រវត្តិសាស្ត្រ

ចែករំលែក៖

ក្រុមហ៊ុនឧស្សាហកម្មយោធា Naval Group របស់បារាំង នៅថ្ងៃទី២២ខែកញ្ញា បានឱ្យដឹងថានឹងបញ្ជូនលិខិតដែលបានកត់ត្រាលម្អិត ផ្ញើទៅកាន់ប្រទេសអូស្ត្រាលី នាពេលខាងមុខដើម្បីទាមទារសំណងក្រោយទីក្រុង Canberra លុបកិច្ចព្រមព្រៀងទិញនាវាមុជទឹក។
នៅក្នុងឆ្នាំ២០១៦ អូស្ត្រាលីបានព្រមព្រៀងទិញនាវាមុជទឹក១២គ្រឿងដើរដោយថាមពល Diesel ផលិតដោយក្រុមហ៊ុន Naval Group ដែលជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមានតម្លៃដល់ទៅ៣៦,៥ពាន់លានដុល្លារ។ ប៉ុន្តែក្រោយមកមានតម្លៃកើនឡើងដល់ទៅ៦០ពាន់លានដុល្លារ។ លុះមកដល់ចុងសប្តាហ៍កន្លងមកនេះ អូស្ត្រាលីបានសម្រេចលុបកិច្ចព្រមព្រៀងជាមួយបារាំង ដោយបានងាកទៅព្រមព្រៀងជាមួយអាមេរិក និងអង់គ្លេសវិញ ដោយអាមេរិកបានផ្តល់បច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលបរមាណូ ។ សកម្មភាពទាំងនោះបានធ្វើឲ្យបារាំងខឹងសម្បាយ៉ាងខ្លាំង ។
នៅពេលនេះដែរ អគ្គនាយកក្រុមហ៊ុនផលិតនាវា Naval Group លោក Pierre Eric Pommellet បានបញ្ជាក់នៅថ្ងៃទី ២២ខែកញ្ញាថា នឹងបញ្ជូនវិក្កយបត្រ ទៅកាន់ប្រទេសអូស្ត្រាលីក្នុងពេលខាងមុខ។
រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងហៅការលុបកិច្ចព្រមព្រៀងរបស់អូស្ត្រាលី គឺជាការក្បត់។ កិច្ចពិភាក្សាស្តីពីទឹកប្រាក់ដែលត្រូវសងសំណងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ៕ដោយ៖ធីរីណា

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print