ប្រព័ន្ធការពារមីស៊ីលនៅឆ្នេរសមុទ្ររបស់រុស្ស៊ីប្រភេទ Bastion បានបាញ់សាកល្បងដោយជោគជ័យទៅលើគោលដៅនៅសមុទ្រខ្មៅក្នុងការធ្វើសមយុទ្ធដែលមានការចូលរួមពីយន្តហោះគ្មានមនុស្សបើក ។
ការធ្វើសមយុទ្ធរបស់រុស្ស៊ី គឺបានធ្វើឡើងនៅតំបន់ Opuk នៅគ្រីមៀដោយមានកិច្ចសហការរវាងយន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ និងប្រព័ន្ធការពារមីស៊ីល Bastion។
ប្រព័ន្ធមីស៊ីលការពាររបស់រុស្ស៊ី Bastion ត្រូវបានផលិតឡើងសម្រាប់កម្ទេចរាល់គោលដៅនៅលើដែនសមុទ្ររួមទាំងនាវាផ្ទុកយន្តហោះផងដែរ ។ មីស៊ីលខាងលើអាចវាយប្រហារគោលដៅក្នុងល្បឿនលឿនជាងសំឡេងពីរដង ។ មីស៊ីលនេះអាចវាយប្រហារគោលដៅបានដល់ទៅ៣០០គីឡូម៉ែត្រ ។
ជាមួយនឹងប្រព័ន្ធការពារដ៏ទំនើបរបស់រុស្ស៊ីបានដាក់ពង្រាយ គឺអាចកម្ទេចនាវាចម្បាំងរបស់អាមេរិក និងណាតូ បានគ្រប់ពេលនៅក្នុងសមុទ្រខ្មៅ ប្រសិនបើមានសង្គ្រាមកើតឡើង។
ក្រោយការសាកល្បងបានជោគជ័យ រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារជាច្រើននៅតំបន់សមុទ្រខ្មៅដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើង ។ សកម្មភាពខាងលើរបស់រុស្ស៊ីគឺជាការផ្ញើសារដល់អាមេរិកនិងសម្ពន្ធមិត្ត ជាពិសេសគឺណាតូ ដែលតែងតែអុកឡុកនៅសមុទ្រខ្មៅ៕ដោយ៖ធីរីណា
ប្រភពរូបថត៖datviet.trithuccuocsong.nv.