កុងតឺន័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូសេ១២៥បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈរូបគេបាន​ជិះម៉ូតូសេ១២៥ មួយគ្រឿងក្នុងល្បឿនលឿន ជ្រុល បុករថយន្តកុងតឺន័រ ខណៈ​បើកចេញពីក្រុមហ៊ុនឆ្លងផ្លូវ។ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ស្តិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-7696 បានបើកចេញពីក្រុមហ៊ុន ឆ្លងផ្លូវទៅកើត ខណៈមកដល់ចំណុចពាក់ កណ្តាលផ្លូវក៏ត្រូវបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រឹមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1M-9732  ធ្វើដំណើតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដោពីកើតទៅលិច បានជ្រុល​បុកចំពីចំហៀងពេញទំហឹង បណ្តាលឲ្យម៉ូតូនិងមនុស្សខ្ទៀតចូលក្រោមរថយន្តរងរបួសធ្ងន់។ ​បើតតាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់បានទើបតែចេញពីធ្វើការសំណង់​នៅម្តុំបឹកប៉ាយ៉ាប ហើយជិះម៉ូតូម្នាក់ឯង ដោយបំណងត្រលប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុទើបជួបគ្រោះ​ថ្នាក់បែបនេះ។ ​សាក្សីដដែបានបន្តថា បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ត សង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម​ៗ ចំណែកម៉ូតូ និងរថយន្តរងការខូចខាតទាំងសងខាងត្រូវបានសមត្ថកិច្ចចុះ វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយពេលក្រោយ ៕ សុខា សែនជ័យ

image43

image52

image36

...

image28

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print