ក្លិបបាល់ទាត់អុីតាលី Genoa ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនវិនិយោគរបស់អាមេរិក

ចែករំលែក៖

ក្លិប Genoa បានប្រកាសកាលពីថ្ងៃសុក្រទី ខែកញ្ញាថា ពួកគេត្រូវបានទិញដោយមូលនិធិភាគហ៊ុនឯកជនអាមេរិកឈ្មោះក្រុមហ៊ុន “៧៧៧” ក្នុងតម្លៃ១៥០លានអឺរ៉ូ (១៧៥លានដុល្លារ) ខណៈដែលពាណិជ្ជករអុីតាលីឈ្មោះ Enrico Preziosi បានបញ្ចប់ភាពជាម្ចាស់រយៈពេល១៨ឆ្នាំរបស់គាត់នៃក្លិបបាល់ទាត់ចាស់ជាងគេរបស់អុីតាលី។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា “ក្រុមម្ចាស់ថ្មីដែលនឹងទទួលបាន៩៩,ភាគរយនៃដើមទុនរបស់ក្រុម Genoa នឹងចំណាយដើមទុនថ្មីចូលទៅក្នុងក្លិ ហើយនឹងទទួលខុសត្រូវបំណុលពាក់ព័ន្ធមួយចំនួន ម្ចាស់មុនគឺ Enrico Preziosi នឹងនៅតែជាក្រុមប្រឹក្សាភិបាលដដែល រីឯនាយកប្រតិបត្តិលោក Alessandro Zarboni នឹងបន្តគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្លិប” ។

លោក Preziosi មានវ័៧៣ឆ្នាំបានកាន់កាប់ក្លិប Genoa ដែលត្រូវបានបង្កើតឡើងដោយជនជាតិអង់គ្លេសក្នុងឆ្នាំ១៨៩៣ ក្នុងនាមជាក្លិបកីឡាគ្រីឃីត និងអត្តពលកម្មក្នុងឆ្នាំ២០០៣ ជាមួយក្រុមជើងឯកអុីតាលី៩សម័យនៅក្នុងដៃអ្នកដោះស្រាយបញ្ហាផ្សេងៗរបស់ក្លិប

អ្នកគាំទ្រក្រុម Genoa មានការត្រេកអរបន្តិចចាប់តាំងពីការមកដល់របស់លោក Preziosi ដោយមិនឈ្នះពានរង្វាន់អ្វីសោះ និងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង១០តែម្តងប៉ុណ្ណោះក្នុងរយៈពេល១០រដូវកាលចុងក្រោយនេះ។

នៅពេលដែលពួកគេធ្វើបានដោយទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងឆ្នាំ២០១៥ ពួកគេត្រូវបានបដិសេធមិនឱ្យចូលលេងក្នុងក្របខ័ណ្ឌ Europa League ដោយសារពួកគេមិនអាចទទួលបានអាជ្ញាប័ណ្ណ UEFA ពីសហព័ន្ធកីឡាបាល់ទាត់អុីតាលី

ក្លិបទាំងបានចំណាយពេលមួយរដូវកាលនៅក្នុងក្របខ័ណ្ឌ Serie C1 លំដាប់ទីនៅដើមអាណត្តិរបស់លោក Preziosi នៅពេលដែលបានឡើយមកដល់ Serie A កាលពីឆ្នាំ២០០៥ ហើយត្រូវបានកាត់ចោលបន្ទាប់ពីអាជ្ញាធរបានរកឃើញភស្តុតាងនៃការជួសជុលការប្រកួតចុងក្រោយរបស់ក្លិបនៃការប្រកួតប៉ះនឹង Venezia ដោយឈ្នះ ៣-២ ។ រឿងអាស្រូវនេះបានក្លាយជារឿងល្បីនៅក្នុងប្រទេសអុីតាលីប៉ុន្មានថ្ងៃក្រោយការប្រកួតដែលក្រុម Genoa ត្រូវការជ័យជម្នះដើម្បីធានាថាខ្លួនមានកៅអីបន្តនៅលីគកំពូអុីតាលី

ក្រុមហ៊ុន ៧៧៧ ដែលបានទិញក្លិប Genoa ត្រូវបានគេរាយការណ៍ថាកាន់កាប់ភាគហ៊ុននៅក្លិប Sevilla របស់ La Liga គឺជាក្រុមហ៊ុនវិនិយោគឯកជនមួយដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមី។ ក្រុមហ៊ុននេះវិនិយោគលើឧស្សាហកម្មធំៗចំនួន៦រួមមានធានារ៉ាប់រងហិរញ្ញវត្ថុអតិថិជនពាណិជ្ជកម្មហិរញ្ញវត្ថុការផ្តល់ប្រាក់កម្ចីដោយផ្ទាល់ប្រព័ន្ធផ្សព្វផ្សាយការកំសាន្ត និងអាកាសចរណ៍ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ AFP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print