ភ្នំពេញ, បើយោងតាមប្រភពពីផេកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ។ ហេីយដល់ពេល ១ ឆ្នាំបូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រេីនដងជាងគេ។
សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតេីព័ត៌មាននោះប្រកបដោយវិជ្ជាជីវ: ដែរឬទេ។
ប្រសាសន៍របស់លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងនៅ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoom ជាលក្ខណៈHybrid ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារនេះ គឺត្រូវតែធ្វេីជាប់ជា ប្រចាំ ព្រោះនៅក្នុងដំណាក់កាលនេះ ក្រុមបំពុល និងប្រតិដ្ឋព័ត៌មានក្លែងក្លាយបានធ្វេីនៅគ្រប់រូបភាព និងបណ្តាញផ្សព្វផ្សាយ ដែលនាំឲ្យសាធារជន មាន ការយល់ច្រឡំ។
ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមេីលតែពីដំណឹង បំពុលព័ត៌មាន ដែលមិនពិត បំភ្លៃ សង្គម គឺ ខុសពី គណ:កម្មការតាមដានវាយ តម្លៃនិង លេីកសរសេីរក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន ហេីយគោល បំណងនៃការបង្កេីតគណ:កម្មការនេះឡេីង គឺដេីម្បីជាការលេីកនូវតម្លៃនៃ សីលធម៌ និងតម្លៃតួនាទីសង្គម របស់អ្នកសារព័ត៌មាន ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន គឺបានធ្វេីការពិនិត្យនូវវឌ្ឍនភាពការងារតាមបណ្តា អគ្គនាយកដ្ឋាន ទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដែលបានអនុវត្តការងារប្រកបទៅដោយ លទ្ធផលល្អ ។ ជាមួយនេះ អង្គភាពផ្សព្វផ្សាយរបស់រដ្ឋ ទាំង៣ រួមមានទូរទស្សន៍ ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបំពេញកិច្ចការងារ ប្រកបដោយភាពល្អប្រសេីរ តាមរយ:ការផលិតកម្មវិធី បទយកការណ៍ អត្ថបទ ផ្សាយ ជាពិសេសពាក់ព័ន្ធព្រឹត្តការណ៍សំខាន់ៗរបស់ជាតិ ដូចជាការបានផលិត កម្មវិធីផ្សព្វផ្សាយពាក់ព័ន្ធ ដំណេីរឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លេីកទី១៣ នាចុងខែវិច្ឆិកា ឆ្នាំ២O២១ នេះ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំ។ ទន្ទឹមនេះក៏បានផ្សព្វផ្សាយអំពីការត្រៀមលក្ខណៈ របស់រាជរដ្ឋាភិបាល ក្នុងការបេីកឡេីងវិញនូវវិស័យសំខាន់ៗមួយចំនួន ដែលរួមមានវិស័យទេសចរណ៍ ផងដែរ ។
ឆ្លងតាមលទ្ធផលនៃកិច្ចប្រជុំនាឱកាសនេះលោក រដ្ឋមន្រ្តី ខៀ់វ កាញារីទ្ធ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យការងាររបស់ អគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាតាមបណ្តាផ្នែក និងជំនាញនានា ដែល លោកលោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកអនុវត្ត បានប្រឹងប្រែងបំពេញ ក្នុងរយ:១សប្តាហ៍មកនេះ ហេីយបានជម្រុញលេីកទឹកចិត្តឱ្យបន្ត បំពេញរាល់ភារកិច្ចការងារ បានទទួលលទ្ធផលផ្លែផ្កាថ្មីៗ ទៀត ដេីម្បីធ្វេី យ៉ាងណាបម្រេីដល់ការផ្សព្វផ្សាយព័ត៌មាន កាន់តែទូលំទូលាយ ជូនទៅដល់ ប្រជាពលរដ្ឋ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តី បានណែនាំដល់ប្រព័ន្ធផ្សាយ របស់ជាតិទាំង៣ អង្គភាព ត្រូវចុះថត សរសេរផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីនេះក៏ដោយ ប៉ុន្តែនៅតាមបណ្តាទីវត្តអារាមនានា នៅតែទទួលទេយ្យទាន និងចង្ហាន់ សម្រាប់វេរប្រគេនដល់ព្រះសង្ឃ តាមបរិបទថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាមរយ:ការផ្តល់ជាព័ត៌មាន ពាក់ព័ន្ធពីរបៀប ប្រគេន និងទទួលទេយ្យទាន រួមទាំង បង្ហាន់ សម្រាប់ប្រគេនដល់ព្រះសង្ឃ ។ ទន្ទឹមនេះ ក៏ត្រូវបន្ត ផ្សព្វផ្សាយពីការគាំពារ ក៏ដូចជាការលេីកទឹកចិត្ត ដល់យុវជន ដែលមានគំនិតច្នៃប្រឌិតថ្មីៗ យក មកធ្វេីការផ្សាយឲ្យបានទូលំទូលាយ ពីស្នាដៃរបស់ សិស្ស និស្សិត កម្ពុជាដែលបានធ្វេីនូវអ្វីថ្មីៗ នាពេលបច្ចុប្បន្ន និងបន្តទៅមុខបន្ថែមទៀត នូវអ្វីដែលថ្មី មានប្រយោជន៍ ដល់សង្គមជាតិ ហេីយអាចជាការបេីកឱកាសស្វែងរកអ្នកវិនិយោគ ចូលរួមឧបត្ថម្ភគាំទ្រ នូវរាល់ស្នាដៃ ច្នៃប្រឌិតរបស់យុវជន ដែលមានគំនិតបង្កេីតនូវអ្វីៗដែលថ្មី៕
ប្រភព: ពីទទក