ខេត្តស្វាយរៀង:បុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់រងរបួស ខណៈដែលជួបគ្រោះអកុសលគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគូទ កង់ពីក្រោយរួចខ្ទាតចូលរថយន្ត បើកស្របទិសគ្នាបណ្ដាលឲ្យកិនស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៧នាទីរសៀល
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រលេខ ១២១ និង១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ សៅ ងាន់ អាយុ ៥១ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ រំដេញ ឃុំឈើទាល ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D ០១៣៥។
ចំណែកស្ត្រីដែលរងរបួសស្រាលដែលជិះកង់ មានឈ្មោះ ទិត្យ សារ៉ុន ភេទ ស្រី អាយុ ៦០ មុខរបរ នៅផ្ទះ រស់ក្នុងក្រុងស្វាយរៀង។
ចំពោះអ្នកបើករថយន្តមិនត្រូវបានស្គាល់នោះទេក្រោយពីកើតហេតុឃើញសភាពការណ៍មិនស្រួលបើករថយន្តគេចខ្លួនទៅទិសខាងលិចបាត់តែម្ដង។
តាមសាក្សីបានឱ្យដឹងថាមានស្ត្រីម្នាក់បានជិះកង់មួយគ្រឿងលើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិចខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D ០១៣៥ទិសដៅស្របគ្នាក៏បុកពីក្រោយបណ្ដាលឱ្យបុរសខាងលើខ្ទាតចូលរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកដែលបើកពីក្រោយបុកកិនយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នកបើករថយន្តមិនត្រូវបានស្គាល់នោះទេក្រោយពីកើតហេតុឃើញសភាពការណ៍មិនស្រួលបើករថយន្តគេចខ្លួនទៅទិសខាងលិចបាត់តែម្ដង។
អ្នករបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងធ្វើការវាស់វែងអូសយក មធ្យោបាយធ្វើដំណើរមករក្សាទុកនៅអធិកាដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។
ចំណែកសពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងសោកសង្រេងបំផុត៕ ដោយ យឹម សូថាន