មេជាងម៉ៅការធ្វើទ្វារ ជនជាតិចិនម្នាក់ដេកស្លាប់ ក្នុងចំណុចរោងចក្រ ខាត់ថាយវីត ដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង: មេជាងម៉ៅការធ្វើទ្វារ ម្នាក់ដេកស្លាប់នៅក្នុងចំណុចរោងចក្រ ខាត់ថាយវីត (តំបន់សេដ្ឋកិច្ចពិសេស ឈី លូ) បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ និងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសព គឺដោយសារ ខ្យល់គរ។

ហេតុការណ៍នេះ បានកើតឡើងចន្លោះម៉ោង៩ដល់ម៉ោង១០យប់ ថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរោងចក្រ ខាត់ថាយវីត(តំបន់សេដ្ឋកិច្ចពិសេស ឈី លូ)ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើនេះមានឈ្មោះ LI SHIQUAN   អាយុ៤៦ឆ្នាំ ជនជាតិចិន មុខរបរ មេជាងម៉ៅការធ្វើទ្វារ ស្នាក់នៅក្នុងរោងចក្រ ខាត់ថាយវីត(តំបន់សេដ្ឋកិច្ចពិសេស ឈី លូ)។

ប្រភពបន្តថាក្រោយកើតហេតុ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ឈីវ អិចគង់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង និងក្រុមគ្រូពេទ្យ កោសល្យវិច័យ ជាលទ្ធផល គឺស្លាប់ដោយសារ ឡើងសម្ពាតឈាម និងបាត់បង់ជាតិស្ករក្នុងឈាម បណ្ដាលឱ្យ (ខ្យល់គរ)បែបនេះ។

បន្ទាប់មក ក្រុមគ្រូពេទ្យធ្វើតេស្តយកសំណាកកូវីដ.១៩ សាកសពលទ្ធផល(អវិជ្ជមាន) ទើបបានបញ្ជូនទៅ វត្តទឹកថ្លា រាជធានីភ្នំពេញ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ យ៉ែម សូថាន

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print