បុគ្គលិកផ្នែកឥណទាន ០១នាក់ នៃធនាគារ កាថេ យូនៃធីត Cathay United Bank រកឃើញវិជ្ជមានកូវីដ១៩ ! 

ចែករំលែក៖

ភ្នំពេញ, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា, បុគ្គលិកផ្នែកឥណទាន ០១នាក់ នៃធនាគារ កាថេ យូនៃធីត Cathay United Bank ស្ថិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រកឃើញវិជ្ជមានកូវីដ១៩ ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បន្តថា, អ្នកជំងឺបានធ្វើការនៅទីតាំងខាងលើ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រួចទៅធ្វើតេស្ត រកឃើញវិជ្ជមាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ក្នុងថ្ងៃដែលអ្នកជំងឺទៅធ្វើការ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន

ករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print