រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត តេងឡាយ បុកម៉ូតូពីក្រោយបណ្តាលឱ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត តេងឡាយ បេីកបុកពីក្រោយ និងកិន​ កាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅភូមិចែងម៉ែង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CH 2101 ធ្វេីដំណេីរតាមបណ្តោយមហាវិថី ឈ្នះ-ឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ក្រុមហ៊ុនផែស្ងួត តេងឡាយ​ ក្បាលខៀវ​ ពាក់ស្លាកលេខព្រះសីហនុ​ 3A1149​ ធ្វេីដំណេីរមកពីក្រោយជ្រុលបុក និងកិនបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ដោយសុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print