ខេត្តបន្ទាយមានជ័យ, នៅល្ងាចថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង លោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត ព្រមទាំងក្រុមការងារចុះជួយសង្កាត់ទឹកថ្លា បានអញ្ជើញចុះនាំយកស្បៀងអាហារ ឃីត១កញ្ចប់ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋឡើងមករស់នៅលើទួលសុវត្ថិភាព នៅក្នុងសង្កាត់សង្កាត់ទឹកថ្លា (ភូមិបាយណយ ភូមិទឹកថ្លា) ចំនួន ៥៨ គ្រួសារ និងនៅសង្កាត់អូរអំបិល ចំនួន ១០២គ្រួសារ (ភូមិព្រហូត រោងម៉ាសុីន គោរដ្ឋាន និង ភូមិសែសិន) ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងរៀបចំទីកន្លែងស្នាក់នៅសមរម្យជូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកផងដែរ។
អភិបាលខេត្តបន្ទាយមានជ័យ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅដោយប្រកាន់ភ្ជាប់អនាម័យ និងគោរពវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៨១នាក់ (ឆ្ឆ្លងសហគមន៍: ៨១៦ និង នាំចូល: ៦៥) និងជាសះស្បេីយ ៥៣២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១១៦៧៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០២២២២នាក់ និង ស្លាប់ថ្មី ១៥នាក់ សរុបស្លាប់ ២៣០២នាក់ ។ សូមបន្តអនុវត្ត: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2420466 ស្មេីនឹង 142464 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕
ដោយ, សិលា