ភ្នំពេញ៖ កន្លែងម៉ាស្សាកោសជប់និងផ្ទះសំណាក់មួយកន្លែងត្រូវបានទុស្សេបារ៊ែតភ្លើងបណ្តាលអោយបង្កជាអគ្គីភ័យ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ ត្រង់ចំនុចផ្ទះលេខ ៩១E ផ្លូវ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ផ្ទះដែលជួបនិងអគ្គីភ័យនោះជាផ្ទះម៉ាស្សាកោជប់មានស្លាកយីហោ ស្រីអូន ៥៦៦ ។
តាមប្រភពព័តមានពីបុរសម្នាក់ដែលធ្វើការនៅក្នុងកន្លែងនោះបានអោយដឹងថាមុនពេលកើតហេតុនៅក្នុងបន្ទប់ក្រោមដីដែលជាកន្លែងម៉ាស្សាកោសជប់នោះមានបីបន្ទប់ហើយពេលនោះមាននារីបំរើការក្នុងនោះម្នាក់បានទៅកាច់បារ៊ែតភ្លើងដោយគាត់មិនដឹងពេលគាត់កាច់ចុះឡើងបណ្ដាលអោយឆ្លងចរន្តហើយបណ្ដាលអោយទុស្សេបារ៊ែតភ្លើងបណ្ដាលអោយទុស្សេបែកផ្កាភ្លើងបណ្ដាលអោយផ្កាភ្លើងខ្ទាតទៅចំពូកក៏បង្កឆេះហើយភ្លាមៗនោះនារីម្នាក់នោះបានរត់ចេញពីបន្ទប់ដើម្បីអោយគេជួយ។
អ្នកនៅក្នុងនោះបានយកបំពង់ពន្លត់អគ្គីភ័យចំនួន ៣បំពង់យកទៅបាញ់ពន្លត់ភ្លើងនោះទាន់ពេលវេលាតែដោយសារតែឧស្ម័នដែលចេញពីបំពង់ពន្លត់អគ្គីភ័យនោះមិនអាចទប់និងភ្លើងបានយូរឡើយពេលនោះភ្លើងបានរាលដាលដល់គ្រែនិងជញ្ជាំងកុងផ្លាកកេបណ្ដាលអោយបង្កទៅជាភ្លើងនិងផ្សែងកាន់តែច្រើនឡើងធ្វើអោយពិបាកដល់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យក្នុងការចុះចូលទៅក្នុងបន្ទប់ក្រោមដីដើម្បីបាញ់ពន្លត់។
ក្រោយពេលកើតហេតុក្នុងហេតុការណ៍នោះបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យចំនួន៣បំពង់និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន៥គ្រឿងទើបបង្ក្រាបស្ថានភាពអោយស្ងប់ស្ងាត់បាន ក្រោយពេលកើតហេតុសំភារះនៅក្នុងបន្ទប់ក្រោមដីនោះត្រូវបានខូចខាតទាំងស្រុង ៕
ដោយ៖ ព្រែកជ័យ