ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអោយដឹងថាៈ នៅថ្ងៃទី០២ខែមេសាឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងចាប់ផ្តេីមស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ប្រវែង ១៧៥០ម។
គម្រោងនេះ នឹងស្ថាបនាផ្លូវអាកាសថ្មេីរជេីងចំនួន ២កន្លែង ដាក់លូប្រអប់និងលូចំហសងខាងផ្លូវ លាបគំនូសចរាចរ ដាក់ស្លាកសញាចរាចរ និងតម្លេីងបង្គោលភ្លេីងព្រែកជា២ផងដែរ៕
ដោយ៖ សុខ ខេមរា
...