លោក Park Ji-sung ស្នើឱ្យអ្នកគាំទ្រ Manchester United ឈប់ច្រៀងចម្រៀងអំពីគាត់

ចែករំលែក៖

អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United លោក Park Ji-sung បានអំពាវនាវដល់អ្នកគាំទ្រក្លិបឱ្យឈប់ច្រៀងចម្រៀងអំពីគាត់ដែលមាននិន្នាការប្រកាន់ពូជសាសន៍អំពីប្រទេសកំណើតរបស់គាត់នៅកូរ៉េខាងត្បូង។

លោក Park Ji-sung មានវ័យ៤០ឆ្នាំបាននិយាយថា បទចម្រៀងនេះធ្វើឱ្យគាត់“មិនស្រួល” ពេលនៅ Manchester United គាត់បានប្តឹងឧទ្ធរណ៍បន្ទាប់ពីគាត់បានអ្នកគាំទ្រស្រែកច្រៀងនៅពេលដែលក្រុម Wolves បានបង្ហាញពីខ្សែប្រយុទ្ធថ្មីរបស់ពួកគេគឺ Hwang Hee-chan នៅពេលដែលពួកគេលេងជាមួយ Man United កាលពីខែសីហា។

លោក Park Ji-sung ដែលចូលនិវត្តន៍នៅឆ្នាំ២០១៤ បាននិយាយថាខ្ញុំពិតជាសោកស្តាយចំពោះគាត់ដែលបានពាក្យនេះ។ ខ្ញុំត្រូវតែអប់រំអ្នកគាំទ្រឱ្យបញ្ឈប់ពាក្យនោះដែលជាធម្មតាសព្វថ្ងៃនេះគឺជាការប្រមាថប្រកាន់ពូជសាសន៍មួយចំពោះប្រជាជនកូរ៉េខាងត្បូង”

លោកបន្តថា “ស្តាប់ការច្រៀង សូម្បីតែ១០ឆ្នាំក្រោយ មកទល់ឥឡូវនេះខ្ញុំមានអារម្មណ៍សោកស្តាយដែលព្យាយាមយកឈ្នះភាពមិនស្រួលដែលខ្ញុំមានអារម្មណ៍នៅពេលនោះ។ ខ្ញុំក៏មានអារម្មណ៍ទទួលខុសត្រូវចំពោះយុវជនដែលនៅតែត្រូវបានរើសអើងក្នុងនាមជាជនជាតិអាស៊ី ឬជនជាតិកូរ៉េ ហើយតស៊ូជាមួយភាពមិនស្រួលបែបនេះ

លោក Park Ji-sung ដែលបានលេងជាង២០០ប្រកួតឱ្យក្រុម Manchester United នៅចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០១២ ដោយឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន៤ដង និងពានរង្វាន់ក្របខ័ណ្ឌ Champions League ផងដែរបានបន្ថែមថា នៅប្រទេសកូរ៉េអ្វីៗបានផ្លាស់ប្តូរច្រើន ហើយវប្បធម៌បានផ្លាស់ប្តូរ។ ខ្ញុំពិតជាសុំឱ្យអ្នកគាំទ្រឈប់ច្រៀងពាក្យនេះ ដែលវាបង្កឱ្យមានភាពច្របូកច្របល់ដល់ប្រជាជនកូរ៉េនៅពេលដែលពួកគេបទចម្រៀងនោះវាដល់ពេលឈប់ហើយ” ។

ចំណែកក្លិបិសាចក្រមបានអះអាងថា ខ្លួនគាំទ្រយ៉ាងពេញទំហឹងចំពោះយោបល់របស់ Park Ji-sung និងជម្រុញឱ្យអ្នកគាំទ្រគោរពតាមបំណងប្រាថ្នារបស់គាត់

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print