ឈើប្រណិតកំពុងសម្រុកចេញដោយសារឈ្មួញសហការជាមួយអ្នកមានអំណាចបានល្អ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំរកាត​ និងឃុំសន្រ្ទែ​ ស្រុកភ្នំក្រវាញបានឲ្យដឹងថា ឈើអារជ្រុងប្រភេទប្រណិតធ្នង់កំពុងសម្រុកដឹកតាមរទេះ​ គោយន្តនិងរថយន្តកែច្នៃ​ ដោយសារថៅកែជំនួញឈើចេះសហការជាមួយអ្នកមានឥទ្ធិពលបានល្អ។​

ប្រភពខាងលើបន្តថាប៉ុន្មានថ្ងៃចុងក្រោយនេះ​ គេសង្កេតឃើញការដឹកជញ្ជូនឈើអារជ្រុងប្រភេទប្រណិតធ្នង់តាមរយៈរទេះគោ ឬក្របី​ គោយន្តនិងរថយន្តកែច្នៃ​ ចេញពីចំណុចព្រៃភ្នំគ្រនម​ ដោយគេទិញក្នុងតម្លៃក្នុងចន្លោះពី 450$ ទៅ 500$ ឆ្លងកាត់ចំណុចពាមប្រក​យ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃ​ ទាំងយប់យ៉ាងអនាធិបតេយ្យ​ ដោយគ្មានការបង្រ្កាប ខណៈថៅកែជាឈ្មួញជំនួញរកស៊ីឈើកំពុងមានឥទ្ធិពល និងសហការជាមួយអ្នកមានអំណាច​ ធ្វើឲ្យមន្រ្តីជំនាញរឺស្ថាប័នពាក់ព័​ន្ធសម្ងំយកលាភ។​

ប្រភពដដែលអះអាងបន្តទៀតថាៈ​ ផលអនុផលព្រៃឈើដែលគេអារជ្រុងប្រភេទប្រណិតធ្នង់ដឹកចេញពីចំណុចខាងលើនោះ​ គេយកមកស្តុកទុកតាមផ្ទះក្នុងភូមិនានានៃឃុំខាងលើ​ រួចទើបឈ្មួញកណ្ដាលប៉ុន្មាននាក់នៅក្នុងស្រុកភ្នំក្រវាញ​ ដែលសុទ្ធសឹងជាមន្រ្តីកងកម្លាំងប្រដាប់អាវុធទិញស័ក្តិយសពាក់ដើម្បីរបរខាងលើនេះ​ បានប្រមូលទិញក្នុងចន្លោះតំលៃ ១ម៉ែត្រគូប 650$ ទៅ 700$ យកទៅលក់បន្ត​ ដោយដឹកតាមរថយន្តកែច្នៃ ឬ រថយន្តយីឌុបបង្កប់អុសពីលើ។​

ប្រភពបញ្ជាក់ទៀតថាៈ​ ឈើដែលគេដឹកចេញពីស្រុកភ្នំក្រវាញ តាមរយៈរថយន្តធំៗ ដោយគ្មានការទប់ស្កាត់ខាងលើគឺដឹកនៅពេលយប់ៗកាត់តាមផ្លូវការដ្ឋានចិនឆ្លងកាត់តាមភូមិសាយ​ ឆ្ពោះទៅស្រុកក្រគរហើយបន្តទៅរាជធានីភ្នំពេញ​ យ៉ាងរលូនដោយគ្មានសមត្តកិច្ចប៉ះពាល់សូម្បីតែបន្តិច។​

ករណីខាងលើនេះគេឮគេឃើញមន្រ្តីជំនាញ ឬ ស្ថាប័នពាក់ព័ន្ធបានត្រឹមដកដង្ហើមធំ​ គ្មាននរណាម្នាក់ហ៊ានក្អកឡើយ​ ប៉ុន្តែគេនៅឃើញមានសមត្តកិច្ចទើបផ្លាស់ផ្តូរមកថ្មីៗធ្លាប់ធ្វើការបង្រ្កាបដែរ​ តែជួបការអន្តរាគមន៍ពីអ្នកមានឥទ្ធិពលដូចគ្នា​ ក្រោយមកបានស្ងាត់ជ្រងំទៅវិញដូចៗគ្នា​ ដូច្នេះសូមខាងសមត្ថកិច្ចអធិការកិច្ចសាកល្បងចុះស្រាវជ្រាវបន្តិចមើលយ៉ាងម៉ិចដែរ៕

image

image

image

ដោយ៖ ប៉ឹម ពិន

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print