ខេត្តកំពង់ចាម៖ លោក អនុសេនីយ៍ត្រី ឃួច វ៉េងគ្រី ជាមន្ត្រីនគរបាលមួយរូប ដែលជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីអំឡុងឆ្នាំ២០០៩កាលដែលលោកកំពុងបំពេញបេសកម្មនៅលើទឹកដីស្រុកពញាក្រែកខេត្តកំពង់ចាម បច្ចុប្បន្ន ជាខេត្តត្បូងឃ្មុំលោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៃប្រទេស វៀតណាមលោកត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់លលាដ៏ក្បាលចំនួន ០៨ លើកដើម្បីធ្វើការព្យាបាលអស់រយះពេលជាច្រើនឆ្នាំ ។
នៅឆ្នាំ ២០១៤ ខេត្តកំពង់ចាមត្រូវបំបែកជាពីរ គឺខេត្តត្បូងឃ្មុំ ដោយលោកមានទីលំនៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកក៏បានផ្ទេរភារកិច្ចមកបំរើការងារ នៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាមវិញ ដើម្បីមានភាពងាយស្រួលក្នុងការព្យាបាលជម្ងឺបន្ត ។
លោក អនុសេនីត្រី ឃួច វ៉េងគ្រី ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀតភ្នំពេញ ធ្វើការវះកាត់ចំនួន ០២លើកទៀត តែជាលទ្ធផល គឺនៅតែដែល គឺមិនអាចដាក់លលាដ៏ក្បាលវិញបានឡើយ ។
ក្រុមគ្រួសារបានចំណាយទ្រព្យធនថវិកា ក្នុងការព្យាបាលអស់លទ្ធភាព ទើបបង្ខំចិត្តបពា្ឈប់ការព្យាបាល និងមកសម្រាកនៅផ្ទះ។
នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦ ដោយមានការចង្អុលណែនាំពី លោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម ចាត់តាំង លោកវរសេនីយ៍ឯក ជា ជាង ស្នងការរង និង ជាប្រធានការិយាល័យកណ្តាល ភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំគណះប្រតិភូចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលមានជម្ងឺនិងកំពុងសម្រាកព្យាបាលនៅតាមគេហដ្ឋាន និងជូនពរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ទើបបានជួបមន្ត្រីនគរបាលរូបនេះក្នុងក្តីអាណិតអាសូ និងភាពសង្វែក និង អារម្មណ៍ ក្តុកក្តួល ឧត្តមសេនីយ៍ទោ ស្នងការ សូមធ្វើសេចក្តីអំពាវនាវដល់ លោក លោកស្រី លោកឧកញ៉ា លោក លោកស្រី ដែលមានសណ្តានចិត្តសប្បុរសធម៌ សូមជួយឧត្ថម្ភ ជាសម្ភារ ថវិកាគ្រឿងឧបភោគបរិភោគ ដល់លោក ឃួច វ៉េងគ្រី ដែលមានជីវិតរស់នៅដោយគ្មានលលាដ៏ក្បាល និងស្លាប់មួយចំហៀងខ្លួន ហើយជាបន្ទុករបស់ឪពុក ម្តាយដែលវ័យចាស់ជរា ៕
ដោយ៖ សហការី