ស្ថានទូតចិនប្រចាំកម្ពុជាសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាចេញផ្សាយជាពិសេសក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន !

ចែករំលែក៖

ភ្នំពេញ, នៅម៉ោង១១និង០០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើងថា, ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំជាពិសេសផ្សព្វផ្សាយនូវអត្ថបទសុន្ទរកថារបស់ ឯកអគ្គរដ្ឋទូតចិន Wang Wentian ជាភាសាចិន ខ្មែរ និងអង់គ្លេសនៅក្នុងសារព័ត៌មានដូចជាKHMER TIMES,The Phnom Penh Post ,The Cambodia China Timesជាដើម។ រូបភាពនិងអត្ថបទបានបង្ហាញពីការអភិវឌ្ឍន៍ក្នុងប្រទេសចិននិងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជា ដែលជាការយកចិត្តទុកចិត្តនិងឆ្លើយតបពីមិត្តគ្រប់មជ្ឈដ្ឋាននៅក្នុងប្រទេសកម្ពុជា។

ក្នុងសុន្ទរកថារបស់លោក Wang Wentian បានរំឭកអំពីដំណើរដ៏អស្ចារ្យរបស់គណបក្សកុម្មុយនិស្តចិនក្នុងការរួបរួមដឹកនាំប្រជាជនចិនសម្រេចបាននូវគោលដៅមួយរយឆ្នាំទី១ នេះបានបង្ហាញយ៉ាងច្បាស់អំពីទ្រឹស្តីដឹកនាំរបស់រដ្ឋាភិបាលចិនក្នុងការយកប្រជាជនជាធំនិងអាយុជីវិតជាចម្បង និងបានបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយអំពីសមិទ្ធផលផ្លែផ្កាក្នុងប្រទេសចិនលើកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩ និងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺវីរុសមួយនេះជាមួយពិភពលោក។ លោកបានសង្កត់ធ្ងន់ថា ប្រឈមមុខជាមួយការផ្លាស់ប្តូរនៃពិភពលោកដែលពុំធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំនេះ ចិនប្រកាន់ខ្ជាប់នូវសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងជោគជ័យរួម ប្រកាន់ខ្ជាប់នូវការបោះជំហានលើមាគ៌ាអភិវឌ្ឍសន្តិភាព តែងឈរជាមួយប្រវត្តិសាស្រ្តដែលត្រឹមត្រូវនិងភាពរីកចម្រើននៃមនុស្សជាតិ។ ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាទទួលបានការលើកកម្ពស់ឥតឈប់ឈរក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដនិងការជំរុញអភិវឌ្ឍរួម និងព្រមទាំងទទួលបានផលដើមរដូវ។ ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនទាំងពីរ ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងកិច្ចកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជានឹងបន្តបោះសន្ទុះទៅកាន់ដំណាក់កាលថ្មីមួយទៀត។

គ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាបានស្ងើចនិងកោតសរសើរដោយស្មោះចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែលទទួលបានក្រោយពីបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល៧២ឆ្នាំកន្លងមកនេះ បានវាយតម្លៃខ្ពស់លើភាពជោគជ័យដែលចិនទទួលបានក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងព្រមទាំងថ្លែងអំណរគុណដល់ជំនួយដ៏ថ្លៃថ្លាដែលភាគីចិនតែងផ្តល់ជូនភាគីកម្ពុជា។ “ខ្សែក្រវាត់និងផ្លូវ”ដែលជាគំនិតផ្តួចផ្តើមដោយថ្នាក់ដឹកនាំចិនបានជួយជំរុញដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ហើយជំនួយវ៉ាក់សាំងរបស់ចិនមកកាន់កម្ពុជាគឺជាជំនួយយ៉ាងទាន់ពេលវេលាដូចសុភាសិតចិនមួយតែងពោលថា ជូនធ្យូងកម្ដៅក្នុងរដូវធ្លាក់ព្រិល។ រំពឹងទុកថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យនឹងបន្តអភិវឌ្ឍឥតឈប់ឈរក្នុងយុគសម័យថ្មី នឹងបញ្ចូលជាកម្លាំងជំរុញសម្រាប់កិច្ចកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិន៕

驻柬埔寨使馆同柬主流媒体合作发行国庆72周年特刊

为隆重庆祝中华人民共和国成立72周年,驻柬埔寨使馆精心策划发行国庆72周年媒体特刊,以中、柬、英三语在当地《高棉时报》、《金边邮报》、《柬中时报》同步发行,全文刊登王文天大使国庆贺词,图文并貌宣介中国发展和中柬务实合作,引发柬社会各界广泛关注和强烈反响。

王大使在贺词中回顾了中国共产党团结带领中国人民实现第一个百年奋斗目标的光辉历程,深刻阐释了中国政府坚持人民至上、生命至上的执政理念,全面介绍了中国自身抗疫成就和为全球抗疫斗争所做贡献。王大使强调,面对世界百年未有之大变局,中国高举和平、发展、合作、共赢旗帜,坚持走和平发展道路,始终站在历史正确的一边,站在人类进步的一边。中柬铁杆友谊在合作抗疫和共促发展中得到升华,已进入新的“收获季”。相信在两国领导人战略指引下,在两国人民共同努力下,中柬全面战略合作伙伴关系和命运共同体建设必将不断迈上新台阶。

柬社会各界对新中国成立72年来取得的辉煌成就表示由衷赞叹与钦佩,高度评价中国取得疫情防控和经济社会发展双胜利,衷心感谢中国长期向柬埔寨提供无私宝贵帮助。中国领导人提出的“一带一路”倡议极大促进了柬基础设施建设,中国援柬疫苗是典型的雪中送炭。期待两国各领域务实合作在新时期不断发展,为柬中命运共同体建设源源注入不竭动力。៕

...

សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print