សមត្ថកិច្ចចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានមួយកន្លែងករណីបរបាញ់សត្វព្រៃនៅស្រុកអណ្ដូងមាស

ចែករំលែក៖

ខេត្តរតនគីរី ៖ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលនិតិវិធី ពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគីរី កាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ នេះ បានចុះត្រួតពិនិត្យឆែកឆេរលំនៅដ្ឋាន មានម្ចាស់ឈ្មោះ ទ្រី អឹក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិកេត ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគីរី ដើម្បីរុករកបទល្មើសសត្វព្រៃ។

សមត្ថកិច្ចដែលចុះប្រតិបត្តិការ បានប្រាប់អោយដឹងថា បន្ទាប់ពីធ្វើការត្រួតពិនិត្យឆែកឆេរ ខាងក្នុងនិងក្រៅបរិវេណ​ លំនៅដ្ឋានឈ្មោះ ទ្រី អឹក ខាងលើ បានរកឃើញវត្ថុតាងបទ​ល្មើ​សសត្វព្រៃ រួមមាន ក្បាលខ្ទីងជាប់ស្នែង ២ក្បាល. ស្បែកខ្លាឃ្មុំ ប្រភេទតូច២ផ្ទាំង(ស្ងួត) .  ស្បែកខ្លាឃ្មុំ ប្រភេទធំ ១ផ្ទាំង(ស្ងួត) . សាច់ខ្ទីងស្រស់ ចំនួន៦៥គីឡូក្រាម .សាច់ប្រើសស្រស់ ១គីឡូក្រាម .ព្រមទាំងគ្រាប់កាំភ្លើងAK47 ចំនួន៣៦៨គ្រាប់ ចំណែកកាំភ្លើងAKមិនបានដកហូតនោះទេ ដោយសារ​មិ​នឃើញកាំភ្លើង។

ដោយពិនិត្យឃើញថា ការធ្វើសន្និដ្ឋាន សំណកសត្វព្រៃ និងគ្រាប់កាំភ្លើងខាងលើ ពុំមានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ក្រុមការងារ បានសម្រេច ធ្វើការដកហូតជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ដោយឡែកម្ចាស់លំនៅដ្ឋានឈ្មោះ ទ្រី​ អឹក​ ត្រូវក្រុម​ការងារស្នើរសុំទៅលោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគីរី ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ព្រៃឈើ៕

គួរបញ្ជាក់ផងដែរថា សត្វដ៏កម្ររទាំងនេះស្ទើរតែផុតពូចទៅហើយនៅក្នុងប្រទសកម្ពុជាយើង។ ចំណែកឯអាវុធដែលប្រើប្រាស់ខុសច្បាប់នេះសមត្ថកិច្ចមូលដ្ឋានមិនបានបញ្ជាក់ថាជនល្មើស បានមកពីខាងណានោះឡើយ៕ អ៊ុច សាវុទ្ធ

IMG-20150720-WA0041

IMG-20150720-WA0054

IMG-20150720-WA0055

IMG-20150720-WA0056

...

IMG-20150720-WA0047

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print