នគរបាលខេត្តកណ្តាលចាប់បញ្ជូនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ទៅប្រទេសកំណើតវិញ

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនជាតិវៀតណាមចំនួន១៥នាក់ ដែលបានលួចចូលមកស្នាក់នៅត្រង់ចំណុ​ចពាមសូរ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ដោយសុខច្បាប់ត្រូវបានសមត្ថកិច្ចនគរ​បាល​ឃាត់ខ្លួន បញ្ជូន​ទៅកាន់ប្រទេសកំណើតវិញតាមច្រកទ្វារទ្វេភាគីជ្រៃធំ-ខ្នាតាំង​យូរ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។

លោក ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាដឹកនាំដោយរូបលោក សហការ​ជាមួយសមត្ថកិច្ចនគរបាលជំនាញស្រុកស្អាងចុះទៅត្រង់ចំណុចចុងពាមសូរ ដើម្បីធ្វើការពិនិត្យ​ រដ្ឋបាលរកឃើញជនជាតិវៀតណាមចំនួន៧គ្រួសារ ស្មើរនឹងចំនួនមនុស្សសរុប១៥នាក់ ដែលលួចឡើងមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម តាមច្រកទ្វារទ្វេភាគីជ្រៃធំ-ខ្នាតាំង​យូរ មកស្នាក់នៅចំណុចចុងពាមសូរនេះ ដើម្បីប្រកបរបរនេសាទត្រីដោយសុខច្បាប់ ។

លោកវរសេនីយ៍ត្រី សយ សារវ័ន្ត អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១៥នាក់ខាងលើនេះបានចូលមកស្នាក់នៅ ដោយពុំមានលិខិតស្នាមអ្វីទាំងអស់ ខ្លះចូលមកស្នាក់នៅតាំងពីចុងឆ្នាំ២០១៤ និងខ្លះទើបតែចួលមកស្នាក់នៅថ្មីៗនេះ ។ លោកអធិការស្តីទីបានបញ្ជាក់ថា បន្ទាប់ពីរកឃើញជនជាតិវៀតណាមស្នាក់នៅដោយខុសច្បាប់រួចមក សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះមកកាន់អធិការដ្ឋាននគរបាលស្រុក ហើយត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនបន្តទៅកាន់ប្រទេសកំណើតវិញយោងតាមច្បាប់អន្តោប្រវេសន៍កម្ពុជា៕ស្អាងជ័យ

20150720184656

20150720195236 (1)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print