លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Josephine Teo រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី តាមប្រព័ន្ធសន្និសីទវីដេអូ។ ក្នុងជំនួបនោះដែរ លោកស្រី Josephine Teo បានថ្លែងអំណរគុណដែល លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលបានចូលរួមក្នុងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី២០២១ (SICW 2021) នៅក្នុងឆ្នាំនេះ និងបានគាំទ្រលើកិច្ចសហប្រតិបត្តិការលើសន្តិសុខសាយប័រ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។ ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ប្រទេសកម្ពុជាដែលនឹងក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ ហើយសង្ឈឹមថាកម្ពុជានឹងដាក់ពិភាក្សាបន្តលើសន្តិសុខសាយប័រ និងបច្ចេកវិទ្យាឌីជីថល។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការគំរាមគំហែងសន្តិសុខសាយប័រក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រះរាជាណាចក្រកម្ពុជានឹងបន្តសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ានលើកិច្ចការពង្រឹងប្រព័ន្ធសន្តិសុខសាយប័រ ទាំងផ្នែកគោលនយោបាយ បទដ្ឋានគតិយុត្ត និងបច្ចេកទេស។ ព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចការនេះ ដើម្បីឆ្ពោះទៅកាន់លំហសាយប័រមួយ ដែលមានសុវត្ថិភាព និងប្រកបដោយបរិយាប័ន្ន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print