រថយន្តធុនធំបេីកលឿនពេក​ គេចពីរថយន្តផ្សេងរេចង្កូតធ្លាក់ប្រឡាយ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ភ្នំពេញ​ ៖ រថយន្តធុនធំមួយគ្រឿង​បានបេីក​វ៉ាជែង​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត ក៏រេ​ចង្កូត​ទៅ​បុក​កន្លែង​លក់​ចេក​ ហើយ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​ស្ទេីតែលិចក្បាលរថយន្ត​ សំណាងល្អគ្មានអ្នករងរបួស​ ។

​ គ្រោះថ្នាក់ចរាចរណ៍នេះ​បានកេីត​ឡេីង​កាលពីម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០២១​ ចំនុច​ផ្លូវ​បេតុង​ទួល​ពង្រ​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​

​ បេីតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋដែល​ឃេីញ​ហេតុការណ៍​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ បុរស​ម្នាក់​បាន​រថយន្ត​ធុនធំ ម៉ាក​ហ៊ីយ៉ានដាយ​ ពណ៌-​ស​ ពាក់ផ្លាកលេខ​ តាកែវ​ 3A1560 បានបេីក​ធ្វើ​ដំណើរ​តាម​ បណ្ដោយ​ផ្លូវ​ បេតុង​ទួល​ពង្រ​ ក្នុង​ទិសដៅ​ ពី​លិច​ទៅ​កេីត​ ក្នុង​ល្បឿន​លឿន​ និង​បានបេីក​វ៉ាជែង​រថយន្ដ​ធន់​ធំ​មួយ​គ្រឿង​ទៀត​ក្នុង​ទិសដៅ​ស្រប​ ក៏ស្រាប់​តែ​រថយន្ត​បង្កជ្រុលទៅបុក​គ្រែ​លក់​ចេក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ រង​ការខូចខាត​ហេីយ​ រថយន្ដ​ក៏រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ដាំ​ក្បាល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​ជិតលិចមួយកំណាត់​មុខ​ សំណាងដែរក្នុងករណីនេះមិន​បង្កឲ្យមនុស្ស​រងរបួស​ ។

​ ក្រោយ​ពេល​កេីតហេតុ​ តៃកុងរថយន្តបង្កបានគេចចេញពីកន្លែងកេីតហេតុបាត់ស្រមោល​ ទេីបឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅ​កន្លែង​កេីតហេតុ​ឃើញ​ថា​មិន​មាន​ផល​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ​ ហេីយម្ចាស់​ចេក​​ក៏មិន​ទាម​ទារ​សំណង​អ្វី​នោះដែរ ទេីប​សមត្ថកិច្ច​ប្រគល់​រថយន្ដ​ឲ្យម្ចាស់​ស្ទូច​យក​ទៅ​ធ្វើ​ការ​ជួសជុល​ដោយ​ខ្លួន​ឯង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print